--------------
~~~~~~~ខ្មោចលងកណ្ដាលទន្លេ~ ~~~~~~~
ខ្ញុំជាមន្រ្តីរាជការនៅក្រស ួងសុខាភិបាល ខាងផ្នែកសុខភាពនិងអនាម័យសាធ ារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ច ុះបេសកកម្មតាមខេត្តជាញឹកញាប ់ ដើម្បីព្យាបាលនិងពន្យល់ណែនា ំប្រជាជនយើងឲ្យគាត់ចេះរស់នៅ មានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។
មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្ម នៅភូមិមួយដែលស្ថិតនៅកណ្ដាលទ ន្លេតែម្ដង ឆ្ងាយដាច់ពីគេ ពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោតក៍មានជីវភ ាពក្រីក្រច្រើនដែរ ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេស ាបដ៍ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះគឺខែទឹកឡើងផង ។ ពេលពួកយើងទៅដល់ដើមភូមិ ខំសំឡឹងរកមើលផ្ទះអ្នកស្រុកម ិនឃើញសោះ ឃើញតែព្រៃលិចទឹក និង ចុងឈើដែលដុះផុតពីទឹកយ៉ាងទ្រ ុបទ្រុល ។ អ្នកបើកកាណូត ប្រាប់ថា ទាល់តែផុតព្រៃលិចទឹកនេះ ទើបទៅដល់ភូមិ ព្រោះអ្នកស្រុកមិនសូវរស់នៅក ្បែរព្រៃលិចទឹកទេ វាអាចមានសត្វអសិរ្ពិសផ្សេងៗ ពួនសម្ងំក្នុងព្រៃនោះ ណាមួយព្រៃលិចទឹកទាំងនេះ គេទុកសម្រាប់តម្កល់សពប៉ុណ្ណ ោះ ។ ខ្ញុំភ្ញាក់ផ្អើលដែរ តែតៃកុងកាណូតបានប្រាប់បន្តថ ា អ្នករស់នៅលើទឹក គេធ្វើបែបនេះឯង ខែទឹកឡើងបែបនេះ អត់មានដីគោកទីទួលសម្រាប់បូជ ាសពទេ ដូច្នេះគេយកសពមកដាក់លើចុងឈើ បណ្ដោះអាសន្នសិនទម្រាំដល់ខែ ទឹកស្រក ទើបមកយកសាកសពទៅបូជាតាមប្រពៃ ណី ។ ខ្ញុំក្រឡេកមើលដើមឈើធំៗដែលដ ុះផុតពីទឹក ក៍ឃើញលើចុងឈើទាំងនោះ មានក្ដារមឈូស កន្ទេល ឬ ភួយរុំខ្ចប់ជិត ដូចគេរុំអន្សមជ្រូក ដាក់តាមប្រគាបមែកឈើ...ពេញតែ ព្រៃ ហើយមានក្ដារមឈូសខ្លះ ភួយខ្ចប់សាកសពខ្លះ ជ្រុះធ្លាក់ពីលើមែកឈើ អណ្ដែតក្រវល់ក្នុងទឹកក៍មាន ។ ខ្ញុំឃើញហើយរាងស្រៀវខ្លួនបន ្តិច ត្បិតថា ខ្លួនជាពេទ្យ ធ្លាប់ឆ្លងកាត់រៀនសូត្រជាមួ យសាកសពមនុស្សដោយផ្ទាល់ក៍ដោយ តែដល់ឃើញសាកសពមនុស្សដាក់ទើរ ពេញលើមែកឈើបែបនេះក៍រាងស្រៀវ ៗដែរ ។
ប្រហែលជាកន្លះម៉ោងក្រោយមក ទើបកាណូតបើកផុតព្រៃនោះ ពួកយើងក៍មកដល់ភូមិ ដែលនៅភូមិនោះមានផ្ទះអ្នកភូម ិដែលសង់ខ្ពស់ៗផុតទឹក ខ្លះទៀតគឺរស់នៅលើទូកតែម្ដង ។ ពួកខ្ញុំមកដល់ភ្លាមក៍រួសរាន ់ធ្វើការភ្លាម ដោយព្យាបាលអ្នកភូមិដែលគាត់ឈ ឺ
ជាពិសេសគឺក្មេងៗដែលរាគរូស និង ចាស់ៗដែលគាត់កើតគ្រុនក្ដៅ ។
យើងធ្វើការពេញមួយថ្ងៃ រហូតដល់ល្ងាចវេលាម៉ោង ៥ ទើបចប់ការងារ
ត្រូវត្រឡប់មកទីរួមខេត្តវិញ ។ លោកមេភូមិនៅទីនោះ ឃាត់យើងឲ្យនៅសម្រាកនៅទីនោះម ួយយប់ទៅ ព្រោះអីពេលល្ងាចបែបនេះ ធ្វើដំណើរទៅមិនជាស្រួលប៉ុន្ មានទេ ជាពិសេសខែនេះ ទឹកជោរឡើងលឿនណាស់ ហើយមេឃងងឹតថែមទៀត បើមានការអី មុខជាពិបាកហើយ ។ តែពួកខ្ញុំមិនអាចស្នាក់នៅទី នោះបានទេ ព្រោះអីយើងត្រូវត្រឡប់មកភ្ន ំពេញទាំងយប់វិញ ។ លោកមេភូមិធ្លាក់ទឹកមុខ ពេលពួកខ្ញុំប្រកែក តែគាត់ក៍មិនថាអីដែរ គាត់បានជូនពរឲ្យពួកខ្ញុំធ្វ ើដំណើរបានសុខសប្បាយ ចំណែកឯព្រះសង្ឃក្នុងភូមិវិញ បានយកដីខ្សាច់និងផេះធូបក្នុ ងព្រះវិហារ ច្រកក្នុងស្បោងមួយឲ្យពួកខ្ញ ុំ
ដោយមានថេរដីការថា "បើតាមផ្លូវធ្វើដំណើរ ញោមទាំងអស់គ្នាជួបអាសន្នអី
សូមតាំងចិត្តឲ្យស្ងប់ រំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
ហើយបាចដីខ្សាច់និងផេះធូបនេះ ចូលក្នុងទឹកទន្លេទៅនឹងលែងអី ហើយ..." ។ ពួកខ្ញុំសំពះអរគុណព្រះសង្ឃ ហើយពួកយើងបានជម្រាបលាអ្នកភូ មិទាំងអស់គ្នា ឡើងកាណូតចេញមកវិញ ។
ម៉ោងទើបតែ ៦ ល្ងាច តែដោយសារតែខែនេះជាខែវស្សា មេឃឡើងងងឹតស្លុប ។ នៅលើផ្ទៃទឹកទន្លេទាំងមូល ហាក់ដូចជាមានតែកាណូតយើងតែមួ យប៉ុណ្ណោះ ដែលបើកជ្រែកស្បៃងងឹតនេះ ដោយប្រើពន្លឺចង្កៀងហ្វាមួយគ ូ ។ ពួកយើងធ្វើដំណើរដោយស្ងៀមស្ង ាត់ ។ រំពេចនោះស្រាប់តែមានខ្យល់ត្ រជាក់ធ្លាក់មករំភើយៗ ហើយផ្លេកបន្ទោរចាប់ផ្ដើមវាត ់ឆ្វេចឆ្វាចពេញផ្ទៃមេឃ អមដោយសំឡេងផ្គរលាន់គគ្រឹមៗផ ង ជាសញ្ញាបញ្ជាក់ថា មេឃនឹងភ្លៀងបន្តិចទៀតនេះហើយ ។ តៃកុងកាណូតបន្ថែមល្បឿនកាន់ត ែលឿន ហើយស្រែកប្រាប់ពួកយើងឲ្យប្រ ុងប្រយ័ត្នព្រោះថា ភ្លៀងនៅកណ្ដាលទន្លេបែបនេះ អាចមានធ្លាក់ខ្យល់ខ្លាំង ឬ ក៍មានរលកដែលអាចបណ្ដាលឲ្យមាន គ្រោះថ្នាក់បាន ។ និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែភ្លៀងបានបង្អុរធ្លា ក់ចុះមកយ៉ាងខ្លាំង អមដោយរន្ទះឆ្វេចឆ្វាចផង ។ តៃកុងកាណូតស្រែកបញ្ជាឲ្យកូន ដៃទូក (កម្មករទូក ឬ ជំនួយការតៃកុងកាណូត) ទម្លាក់គម្របកៅស៊ូចុះដើម្បី ការពារកុំឲ្យភ្លៀងសាចចូល ។ ភ្លៀងនេះ ហៅថាមហាភ្លៀងមែន សូម្បីតែភ្លើងហ្វាកាណូតក៍ជះ ពន្លឺសឹងមិនធ្លុះដំណក់ភ្លៀង ផង ។ ខ្ញុំប្រាប់តៃកុងឲ្យបន្ថយល្ បឿនសិនទៅ ព្រោះមើលមិនឃើញ ខ្លាចក្រែងបើកប៉ះពារដើមឈើ ។ តៃកុងក៍បន្ថយល្បឿនកាណូតបន្ត ិច ពេលនោះស្រាប់តែពួកយើងឃើញពន្ លឺភ្លើង និង ពន្លឺចង្កៀងភ្លឺចិញ្ចាចចិញ្ ចែងនៅខាងមុខកាណូតយើងចម្ងាយប ្រហែល ២០០ម៉ែត្រ ។ ពេលយើងទៅកាន់តែកៀក ទើបយើងមើលឃើញ ពន្លឺនោះ គឺពន្លឺភ្លើងចេញពីផ្ទះរបស់អ ្នកភូមិលើទឹកទេតើ ។ ពួកខ្ញុំរាងចម្លែកចិត្តបន្ត ិច
ព្រោះអី មិនដែលឃើញភូមិលើទឹកឯណា មានផ្ទះធំៗ មានពន្លឺអគ្គិសនី និង
ចង្កៀងភ្លឺចិញ្ចាចបែបនេះទេ នេះបើមិនចាប់អារម្មណ៍ទេ ច្បាស់ជាគិតថា
ភូមិអ្នកស្រុកលើដីគោកធម្មតា ហើយ ។ តែដោយសារពួកខ្ញុំមិនដែលធ្វើ ដំណើរមកទីនេះ ទើបយើងគិតថា ភូមិនេះប្រហែលជាភូមិលើទឹកដូ ចតែភូមិដែលយើងចុះមកធ្វើការត ែប៉ុណ្ណោះ ។ ខ្ញុំឃើញអ្នកភូមិនៅទីនេះ ខ្លះអើត.កពីក្នុងផ្ទះ ខ្លះទៀតឈរមុខផ្ទះ សំឡឹងមើលមកពួកយើង តែការសំឡឹងនេះធ្វើឲ្យយើងព្រ ឺសម្បុរ ព្រោះអ្នកភូមិនៅទីនេះ មុខស្មើ ស្ងួត អត់មានញញឹម ហើយបើកភ្នែកក្រឡោតៗសំឡឹងមើល មកយើងឥតមានព្រិច ឥតមានញោចតាមដំណក់ទឹកភ្លៀង ឬ រន្ទះផ្គរសោះ ។ ពេលនោះយើងឃើញមានអ្នកភូមិខ្ល ះបោយដៃហៅពួកយើងឲ្យចូល ទំនងជាឲ្យយើងចូលទៅជ្រកភ្លៀង សិនទម្រាំភ្លៀងរាំង ។ គ្នីគ្នាខ្ញុំកេះគ្នាទំនងជា ចង់ចូលជ្រកភ្លៀងសិន ព្រោះភ្លៀងខ្លាំងហើយខ្យល់បោ កបក់មកខ្លាំងទៀត
កាណូតឡើងឃ្លីងឃ្លោងៗ ។ ខ្ញុំងាកទៅរកតៃកុងកាណូត ឃើញតៃកុងកាណូតខាំមាត់
មុខឡើងមាំ ចំណែកឯអាក្អូនកូនដៃទូកវិញ អង្គុយរួញខ្លួនញ័រទទ្រើតឥតហ ៊ានងើបមុខមើលទេ ។ ភ្លាមនោះ តៃកុងកាណូតបានរុញចង្កឹះលេខប ន្ថែមល្បឿនឲ្យកាន់តែលឿន តែស្រាប់តែកាណូតរលត់ម៉ាស៊ីន ឈឹង ។ ពេលនោះ ខ្ញុំឃើញអ្នកភូមិខ្លះចុះទូក ចែវមកទំនងជាចែវសំដៅមកពួកយើង ដោយឥតមានខ្លាចរលកធំៗ ភ្លៀងខ្យល់ដ៍ខ្លាំងនេះទេ ។ ពួកយើងរាងមិនស្រួលក្នុងចិត្ ត លួចខ្សឹបខ្សៀវគ្នាថា "ពេលមកដូចជាអត់ឃើញភូមិនេះទេ ចុះម៉េចពេលមកវិញមានភូមិចឹង? ហើយហេតុអីអ្នកភូមិនេះដូចជាប ្លែកៗមិនធម្មតាអញ្ចឹង?.." ។ កំពុងតែខ្សឹបខ្សៀវ ស្រាប់តែតៃកុងកាណូតដើរមកខ្ស ឹបប្រាប់ពួកយើងថា "កុំសំឡឹងមើលពួកវា កុំឆ្លើយឆ្លង កុំប៉ះពាល់អីពួកវាឲ្យសោះ ហើយឆាប់យកស្បោងដីខ្សាច់ផេះធ ូប
ដែលតេជគុណឲ្យមក" ពួកខ្ញុំលឺហើយ ក៍កាត់យល់ភ្លាមមួយរំពេច
យើងមិនបាននិយាយអីទៅវិញទេ តែម្នាក់ៗញ័រដៃ ញ័រជើងគ្រប់គ្នាហើយ ។ តៃកុងកាណូត
បានយកស្បោងដីខ្សាច់ផេះធូបនោ ះ យកមកបិទភ្នែក រួចលើកទូលផុតក្បាល សូត្រធម៌ខ្សឹបៗមួយសន្ទុះ ក៍បាចដីខ្សាច់ផេះធូបនោះ ចូលក្នុងទន្លេ ហើយគាត់ដើរបាចជុំវិញកាណូតរហ ូតទាល់តែអស់ ។ ភ្លាមៗនោះ ស្រាប់តែយើងឃើញផ្ទះអ្នកស្រុ ក , ពន្លឺភ្លើងភ្លឺចិញ្ចាចចិញ្ច ែង និង អ្នកភូមិដែលកំពុងចែវទូកមករក យើងនោះ រលត់បាត់ស្រមោលបន្តិចម្ដងៗ ជំនួសមកវិញដោយព្រៃលិចទឹក ដែលពេលយើងជិះមក យើងឃើញនោះ ។ មិនដល់ ៥ នាទីផង ភូមិលើទឹកមួយទាំងមូលបានវិនា សអន្ដរធាន ហើយជំនួសវិញដោយព្រៃលិចទឹកក្ រាស់ឃ្មឹក មានក្ដារមឈូស និង ក្រណាត់ខ្ចប់សាកសពដាក់រាយប៉ ាយលើចុងឈើ ដូចកាលយើងធ្វើដំណើរមកពីដំបូ ង ។ ខ្យល់ព្យុះ ភ្លៀងផ្គរអម្បាញ់ម៉ិញ ក៍រាំងទៅវិញដែរ រលកទន្លេគគ្រាំគគ្រេងដែលសឹង ផ្អៀងពន្លិចកាណូតយើងក៍ស្ងប់ ស្ងាត់វិញដែរ ។ តៃកុងកាណូតបានបញ្ឆេះម៉ាស៊ីន កាណូតវិញ ហើយបន្ថែមល្បឿនចេញពីតំបន់ព្ រៃលិចទឹកនោះ ទីបំផុតយើងបានមកដល់ទីរួមខេត ្តវិញបានដោយសុវត្ថិភាព ។
ពេលមកដល់ទីរួមខេត្ត តៃកុងកាណូតបានប្រាប់យើងថា តាមពិតភូមិដែលយើងឃើញនោះ ជាភូមិខ្មោចទេ គ្មានភូមិឯណាទេ គឺភូមិនោះជាព្រៃលិចទឹកដែលអ្ នកស្រុកយកខ្មោចទៅតម្កល់ទុករ ង់ចាំបូជាពេលខែទឹកស្រក ។ ពួកខ្មោចទាំងនោះ ដោយសារមិនទាន់បានបូជា ធ្វើបុណ្យអីត្រឹមត្រូវ ហើយគេយកទៅដាក់ជុំគ្នាបែបនេះ ទើបវិញ្ញាណពួកវានៅវិលវល់ ប្រមូលផ្ដុំគ្នាជាក្រុមហើយត ែងតែលងមនុស្សជាញឹកញាប់ ដោយនិម្មិតជាភូមិអ្នកស្រុក ឬ ជាព្យុះភ្លៀងអីចឹងទៅ ។ គាត់បន្តទៀតថា គាត់ធ្លាប់ជួបតាំងតែពីក្មេង មកម៉្លេះ
ខ្មោចលងកណ្ដាលទន្លេបែបនេះ គាត់លែងខ្លាចទៅហើយ ប៉ុន្តែសម្រាប់ពួកយើងវិញ
នេះជាលើកទី ១ ដែលបានជួប .. ជួបលើកទី ១ លេងសុទ្ធតែខ្មោចទាំងភូមិ
លើកគ្នាមកលងតែម្ដង ប៊ិះក្រឡាប់កាណូតទៀត បើសិនជាក្រឡាប់កាណូតអី
ប្រហែលជាពួកខ្ញុំក្លាយជាអ្ន កភូមិជនរួមជាតិជាមួយខ្មោចទា ំងនោះដែរហើយ ត្បិតពួកខ្ញុំគ្មាននរណាចេះហ ែលទឹកទេ !!!
----------------------------------------------------------------------------------------------------------
នៅឆ្នាំ 1988 ក្នុងការផ្ទុះមួយបានបំផ្លាញផ្ទះរបស់អាថ៌កំបាំងក្រុមគ្រួសារអេម៉ុសក្នុងក្រុង Heswall, ប្រទេសអង់គ្លេស។ នៅពេលដែលអ្នកពន្លត់អគ្គីភ័យគាស់កកាយគំនរដុតឆេះចេញ ពួកគេបានរកឃើញរូបភាពមានចំណងជើងថា”ក្មេងប្រុសយំ”(The Crying Boy)ដែលជារូបគំនូរបញ្ឈររបស់ក្មេងប្រុសមុខស្លូតម្នាក់ ជាមួយនឹងទឹកមុខព្រួយចិត្ដបង្ហូរទឹកភ្នែកហូរធ្លាក់កាត់ថ្ពាល់យ៉ាងកំសត់របស់គេ ប៉ុន្តែរូបភាពនេះមិនត្រូវបានឆេះរោលសូម្បីតែបន្តិចដោយសារភ្លើងឆេះ។
មិនយូរប៉ុន្មានបន្ទាប់ពីហេតុការនោះ នៅទីក្រុងBradford មានគ្រោះអគ្គិភ័យមួយទៀតកើតឡើង ហើយលេចចេញជាថ្មីម្តងទៀតរូបភាពនៃកូនក្មេងយំមួយនេះ ដែលត្រូវបានរកឃើញនៅដដែលក្នុងចំណោមវិកិណ្ណដ្ឋានបុរាណកំពុងឆេះរឹមៗនេះ។ ប្រធានក្រុមពន្លត់អគ្គីភ័យនៃ Yorkshire នេះបានប្រាប់អ្នកកាសែតជាតិថា រូបភាពនៃក្មេងប្រុសយំនេះ ជាញឹកញាប់ត្រូវបានរកឃើញត្រូវបានចំលែកដដែលៗ នៅក្នុងកំទេចបាក់បែកនៃផ្ទះ ដែលត្រូវបានដុតបំផ្លាញដល់ដីយ៉ាងអាថ៌កំបាំង។ អ្នកកាសែតបានសួរគាត់ថា តើគាត់គិតថារូបភាពនេះគឺអាក្រក់សាហាវដូចម្ដេច បានជាអាចបង្ករជាភ្លើងឆេះយ៉ាងនេះ? ប៉ុន្តែលោកប្រធានក្រុមពន្លត់ភ្លើងបានបដិសេធមិនធ្វើការអត្ថាធិប្បាយ។
របាយការណ៏នៃការគំនូរនាំសំណាងអាក្រក់ដែលបានបង្កឱ្យភ្លើងឆេះណនេះ នៅតែត្រូវបានគេរាយការណ៍ម្តងម្កាលៗ មានគ្រាមួយនោះគេបានរកឃើញគំនូរនេះនៅក្នុងផ្ទះបែកបាក់មួយនៅក្នុងទីក្រុង Dublin នៅក្នុងឆ្នាំ 1998 ប៉ុន្តែនៅតែមិនធ្លាប់មាននរណាម្នាក់បានរកឃើញ ឬស្គាល់ក្មេងនេះថាជានរណា ឬគ្រាន់តែកុមារនេះឋិតនៅក្នុងរូបគំនូរបណ្តាសារនេះប៉ុណ្ណោះ។ អ្នកស្រាវជ្រាវ រឿងរ៉ាវរហស្សសាស្ត្រនៃទីក្រុង Devon លោក George Mallory និយាយថាបានរកឃើញការពិតក្នុងឆ្នាំ 1995 ដោយគាត់បានអះអាងថាគាត់បានតាមដានសិល្បករដែលនៅពីក្រោយគំនូរចម្រូងចម្រាស់មួយនេះ គឺជាសិល្បករកាតប៉ុស្តាល់អេស្ប៉ាញដែលមានឈ្មោះថា Franchot Seville ដែលរស់នៅក្នុងទីក្រុងម៉ាឌ្រីដ។ Sevilleបានឲ្យដឹងថាក្មេងប្រុសយំនេះគឺគាត់បានជួបប្រទះតាមផ្លូវរខេករខាកតូចមួយ ពេលគាត់កំពុងដើរលេងជុំវិញទីក្រុង Madrid ក្នុងឆ្នាំ 1969 ដែលក្មេងនេះមិនធ្លាប់បាននិយាយអ្វី និងមើលទៅមានទុក្ខព្រួយចិត្ដយ៉ាងខ្លាំងនៅក្នុងភ្នែករបស់គាត់។ Sevilleក៏គូររូបក្មេងប្រុសនេះ អាចារ្យកាតូលិកម្នាក់បាននិយាយថាទៅកាន់គាត់ថា ក្មេងប្រុសនោះឈ្មោះDon Bonillo ជាកូនក្មេងម្នាក់ដែលបានរត់គេចចេញយ៉ាងឆ្ងាយបន្ទាប់ពីបានឃើញឪពុកម្តាយរបស់គាត់បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយ។ លោកអាចារ្យបានប្រាប់សិល្បករនេះថា កុំឲ្យខ្វល់ខ្វាយជាមួយក្មេងរត់ចោលផ្ទះម្នាក់នេះ ពីព្រោះថាប្រសិនបើគាត់នៅតែពាក់ព័ន្ធ ភ្លើងដែលគ្មានប្រភពច្បាស់លាស់នឹងឆេះយ៉ាងចំលែក ដូច្នេះហើយទើបបានអ្នកភូមិបានហៅក្មេងនេះថា Diablo(ជាភាសាអេស្បាញ មានន័យថាបីសាច)។
Seville មិនអើពើនឹងអប្បិយជំនឿនេះទេ ហើយគាត់ថែមទាំងបានមើលថែក្មេងនេះ។ គំនូររបស់ក្មេងកំព្រាកើតទុកនេះ បានធ្វើឲ្យ Seville ក្លាយជាអ្នកមានគួរសម ប៉ុន្តែនៅថ្ងៃមួយស្ទូឌីយោរបស់គាត់ត្រូវបានឆេះអាថ៌កំបាំងរាបដល់ដី។ ក្រោយពីវិនាសកម្មនេះ Seville បានចោទប្រកាន់ Don Bonillo ជាអ្នកលួចដុត។ ភ្លាមៗក្មេងនោះក៏រត់ចេញទាំងយំរហាម នឹងក្រោយមកគេមិនដែលបានឃើញក្មេងនេះជាថ្មីម្តងទៀតទេ។ បន្ទាប់មក ទូទាំងអឺរ៉ុបបានរាយការណ៍ពីគំនូរក្មេងប្រុសយំម្នាក់នេះដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យកើតឡើង។ Sevilleត្រូវបានគេចាត់ទុកថាជា មនុស្សចង្រៃម្នាក់ ហើយគ្មាននរណាម្នាក់បានប្រគល់សិទ្ធិឲ្យគាត់ដើម្បីគូរគំនូរ ឬសូម្បីតែសម្លឹងមើលទៅផ្ទាំងគំនូររបស់គាត់។ ក្នុងឆ្នាំ 1976 មានរថយន្តមួយបានផ្ទុះឆេះក្លាយជាដុះភ្លើងនៅជាយក្រុង Barcelona នោះបន្ទាប់ពីបុកចូលទៅក្នុងជញ្ជាំងមួយ។ ជនរងគ្រោះត្រូវបានភ្លើងឆេះរោលឆេះខ្លោចខ្លាំងដែលមិនអាចសន្និដ្ឋានបានថាជាអ្នកណា ប៉ុន្តែគេបានរកឃើញប័ណ្ណបើកបររបស់ជនរងគ្រោះនៅក្នុងថតទូរក្នុងឡាន ដែលត្រូវបានឆេះតែមួយផ្នែកប៉ុណ្ណោះ។ នៅលើអាជ្ញាប័ណ្ណនេះគឺជនរងគ្រោះមានអាយុ 19 ឆ្នាំ ឈ្មោះDon Bonillo តើនេះអាចនឹងដូចគ្នាជាមួយ Don Bonillo ដែលបានក្លាយជាកម្មវត្ថុនៃរូបគំនូរក្មេងយំប្រាំបីឆ្នាំមុននេះដែរ ឬទេ? យើងនឹងប្រហែលជាមិនអាចដឹងជារៀងរហូតពីព្រោះថា ក្រោយពីការកើតហេតុគឺគ្មានមិត្តភក្តិ ឬសាច់ញាតិណាម្នាក់បានមកទទួលយកសាកសពនេះឡើយ។
បកប្រែដោយ: ដaរ៉a សovaណ្ណដaរ៉a
~~~~~~~ខ្មោចលងកណ្ដាលទន្លេ~ខ្ញុំជាមន្រ្តីរាជការនៅក្រស
មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្ម
ប្រហែលជាកន្លះម៉ោងក្រោយមក ទើបកាណូតបើកផុតព្រៃនោះ ពួកយើងក៍មកដល់ភូមិ ដែលនៅភូមិនោះមានផ្ទះអ្នកភូម
ម៉ោងទើបតែ ៦ ល្ងាច តែដោយសារតែខែនេះជាខែវស្សា មេឃឡើងងងឹតស្លុប ។ នៅលើផ្ទៃទឹកទន្លេទាំងមូល ហាក់ដូចជាមានតែកាណូតយើងតែមួ
ពេលមកដល់ទីរួមខេត្ត តៃកុងកាណូតបានប្រាប់យើងថា តាមពិតភូមិដែលយើងឃើញនោះ ជាភូមិខ្មោចទេ គ្មានភូមិឯណាទេ គឺភូមិនោះជាព្រៃលិចទឹកដែលអ្
នៅឆ្នាំ 1988 ក្នុងការផ្ទុះមួយបានបំផ្លាញផ្ទះរបស់អាថ៌កំបាំងក្រុមគ្រួសារអេម៉ុសក្នុងក្រុង Heswall, ប្រទេសអង់គ្លេស។ នៅពេលដែលអ្នកពន្លត់អគ្គីភ័យគាស់កកាយគំនរដុតឆេះចេញ ពួកគេបានរកឃើញរូបភាពមានចំណងជើងថា”ក្មេងប្រុសយំ”(The Crying Boy)ដែលជារូបគំនូរបញ្ឈររបស់ក្មេងប្រុសមុខស្លូតម្នាក់ ជាមួយនឹងទឹកមុខព្រួយចិត្ដបង្ហូរទឹកភ្នែកហូរធ្លាក់កាត់ថ្ពាល់យ៉ាងកំសត់របស់គេ ប៉ុន្តែរូបភាពនេះមិនត្រូវបានឆេះរោលសូម្បីតែបន្តិចដោយសារភ្លើងឆេះ។
មិនយូរប៉ុន្មានបន្ទាប់ពីហេតុការនោះ នៅទីក្រុងBradford មានគ្រោះអគ្គិភ័យមួយទៀតកើតឡើង ហើយលេចចេញជាថ្មីម្តងទៀតរូបភាពនៃកូនក្មេងយំមួយនេះ ដែលត្រូវបានរកឃើញនៅដដែលក្នុងចំណោមវិកិណ្ណដ្ឋានបុរាណកំពុងឆេះរឹមៗនេះ។ ប្រធានក្រុមពន្លត់អគ្គីភ័យនៃ Yorkshire នេះបានប្រាប់អ្នកកាសែតជាតិថា រូបភាពនៃក្មេងប្រុសយំនេះ ជាញឹកញាប់ត្រូវបានរកឃើញត្រូវបានចំលែកដដែលៗ នៅក្នុងកំទេចបាក់បែកនៃផ្ទះ ដែលត្រូវបានដុតបំផ្លាញដល់ដីយ៉ាងអាថ៌កំបាំង។ អ្នកកាសែតបានសួរគាត់ថា តើគាត់គិតថារូបភាពនេះគឺអាក្រក់សាហាវដូចម្ដេច បានជាអាចបង្ករជាភ្លើងឆេះយ៉ាងនេះ? ប៉ុន្តែលោកប្រធានក្រុមពន្លត់ភ្លើងបានបដិសេធមិនធ្វើការអត្ថាធិប្បាយ។
របាយការណ៏នៃការគំនូរនាំសំណាងអាក្រក់ដែលបានបង្កឱ្យភ្លើងឆេះណនេះ នៅតែត្រូវបានគេរាយការណ៍ម្តងម្កាលៗ មានគ្រាមួយនោះគេបានរកឃើញគំនូរនេះនៅក្នុងផ្ទះបែកបាក់មួយនៅក្នុងទីក្រុង Dublin នៅក្នុងឆ្នាំ 1998 ប៉ុន្តែនៅតែមិនធ្លាប់មាននរណាម្នាក់បានរកឃើញ ឬស្គាល់ក្មេងនេះថាជានរណា ឬគ្រាន់តែកុមារនេះឋិតនៅក្នុងរូបគំនូរបណ្តាសារនេះប៉ុណ្ណោះ។ អ្នកស្រាវជ្រាវ រឿងរ៉ាវរហស្សសាស្ត្រនៃទីក្រុង Devon លោក George Mallory និយាយថាបានរកឃើញការពិតក្នុងឆ្នាំ 1995 ដោយគាត់បានអះអាងថាគាត់បានតាមដានសិល្បករដែលនៅពីក្រោយគំនូរចម្រូងចម្រាស់មួយនេះ គឺជាសិល្បករកាតប៉ុស្តាល់អេស្ប៉ាញដែលមានឈ្មោះថា Franchot Seville ដែលរស់នៅក្នុងទីក្រុងម៉ាឌ្រីដ។ Sevilleបានឲ្យដឹងថាក្មេងប្រុសយំនេះគឺគាត់បានជួបប្រទះតាមផ្លូវរខេករខាកតូចមួយ ពេលគាត់កំពុងដើរលេងជុំវិញទីក្រុង Madrid ក្នុងឆ្នាំ 1969 ដែលក្មេងនេះមិនធ្លាប់បាននិយាយអ្វី និងមើលទៅមានទុក្ខព្រួយចិត្ដយ៉ាងខ្លាំងនៅក្នុងភ្នែករបស់គាត់។ Sevilleក៏គូររូបក្មេងប្រុសនេះ អាចារ្យកាតូលិកម្នាក់បាននិយាយថាទៅកាន់គាត់ថា ក្មេងប្រុសនោះឈ្មោះDon Bonillo ជាកូនក្មេងម្នាក់ដែលបានរត់គេចចេញយ៉ាងឆ្ងាយបន្ទាប់ពីបានឃើញឪពុកម្តាយរបស់គាត់បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយ។ លោកអាចារ្យបានប្រាប់សិល្បករនេះថា កុំឲ្យខ្វល់ខ្វាយជាមួយក្មេងរត់ចោលផ្ទះម្នាក់នេះ ពីព្រោះថាប្រសិនបើគាត់នៅតែពាក់ព័ន្ធ ភ្លើងដែលគ្មានប្រភពច្បាស់លាស់នឹងឆេះយ៉ាងចំលែក ដូច្នេះហើយទើបបានអ្នកភូមិបានហៅក្មេងនេះថា Diablo(ជាភាសាអេស្បាញ មានន័យថាបីសាច)។
Seville មិនអើពើនឹងអប្បិយជំនឿនេះទេ ហើយគាត់ថែមទាំងបានមើលថែក្មេងនេះ។ គំនូររបស់ក្មេងកំព្រាកើតទុកនេះ បានធ្វើឲ្យ Seville ក្លាយជាអ្នកមានគួរសម ប៉ុន្តែនៅថ្ងៃមួយស្ទូឌីយោរបស់គាត់ត្រូវបានឆេះអាថ៌កំបាំងរាបដល់ដី។ ក្រោយពីវិនាសកម្មនេះ Seville បានចោទប្រកាន់ Don Bonillo ជាអ្នកលួចដុត។ ភ្លាមៗក្មេងនោះក៏រត់ចេញទាំងយំរហាម នឹងក្រោយមកគេមិនដែលបានឃើញក្មេងនេះជាថ្មីម្តងទៀតទេ។ បន្ទាប់មក ទូទាំងអឺរ៉ុបបានរាយការណ៍ពីគំនូរក្មេងប្រុសយំម្នាក់នេះដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យកើតឡើង។ Sevilleត្រូវបានគេចាត់ទុកថាជា មនុស្សចង្រៃម្នាក់ ហើយគ្មាននរណាម្នាក់បានប្រគល់សិទ្ធិឲ្យគាត់ដើម្បីគូរគំនូរ ឬសូម្បីតែសម្លឹងមើលទៅផ្ទាំងគំនូររបស់គាត់។ ក្នុងឆ្នាំ 1976 មានរថយន្តមួយបានផ្ទុះឆេះក្លាយជាដុះភ្លើងនៅជាយក្រុង Barcelona នោះបន្ទាប់ពីបុកចូលទៅក្នុងជញ្ជាំងមួយ។ ជនរងគ្រោះត្រូវបានភ្លើងឆេះរោលឆេះខ្លោចខ្លាំងដែលមិនអាចសន្និដ្ឋានបានថាជាអ្នកណា ប៉ុន្តែគេបានរកឃើញប័ណ្ណបើកបររបស់ជនរងគ្រោះនៅក្នុងថតទូរក្នុងឡាន ដែលត្រូវបានឆេះតែមួយផ្នែកប៉ុណ្ណោះ។ នៅលើអាជ្ញាប័ណ្ណនេះគឺជនរងគ្រោះមានអាយុ 19 ឆ្នាំ ឈ្មោះDon Bonillo តើនេះអាចនឹងដូចគ្នាជាមួយ Don Bonillo ដែលបានក្លាយជាកម្មវត្ថុនៃរូបគំនូរក្មេងយំប្រាំបីឆ្នាំមុននេះដែរ ឬទេ? យើងនឹងប្រហែលជាមិនអាចដឹងជារៀងរហូតពីព្រោះថា ក្រោយពីការកើតហេតុគឺគ្មានមិត្តភក្តិ ឬសាច់ញាតិណាម្នាក់បានមកទទួលយកសាកសពនេះឡើយ។
បកប្រែដោយ: ដaរ៉a សovaណ្ណដaរ៉a
------------------------------------------------------------------------------------------------------------------------------
ស្ពានចំណាាស់

មនុស្សកើតមករមែងមានទុក្ខ ជៀសមិនផុសសូម្បីរូបខ្ញុំក៏ដ
ព្រឹកនេះខ្ញុំក្រោកមក ក្នុងសភាពខ្ជឹលច្រអូស តែនៅតែក្រោក ព្រោះចង់មើលថ្ងៃរះ នៅភូមិស្អាតប៉ុណ្ណា ខ្ញុំដើរតម្រង់ទៅស្ពានដោយនា
អ៊ំតប មកតាាមអ៊ំ !!! ថាហើយគាត់ដឹកដៃខ្ញុំមកផ្ទះវ
អ៊ំតប គ្មានអ្នកលោតទឹកអីទេក្មួយ
ខ្ញុំកាត់ អត់ម៉េចខ្ញុំឃើញច្បាស់ចែស
ឯងត្រូវខ្មោចលងហើយ !!!
ខ្ញុំបើកភ្នែកធំៗ
អ៊ំស្រីនៅជិតនឹងលូកមាត់ ត្រូវហើយក្មួយ ជឿអ៊ំទៅ ! ខ្មោចនោះក៏ត្រូវជាសាច់ញាតិអ
ខ្ញុំស្ដាាប់ហើយស្លុតចិត្ត ចឹងយប់ម្សិលខ្ញុំក៏ត្រូវខ្ម
ចង់ឲ្យសក់ដុ
បុរសម្នាក់ទំពែកក្បាល ចង់ឲ្យសក់ដុះឡើងវិញ រកគ្រូពេទ្យផង ប្រើផលិតផលសព្វគ្រប់អស់ហើយ មិនបានផលសោះ។ អស់តម្រិះ ក៏ទៅរកគ្រូខ្មែរ គ្រូនោះប្រាប់គាត់ថា
"ប្អូនអ៊ើយ បើចង់ឲ្យដុះសក់វិញការងាយណាស់"
"ធ្វើម៉េចទៅលោកគ្រូ?" គាត់បានសួរលោកគ្រូនោះ
"ឯងយកក្បាលកន្លែងអត់សក់ ទៅត្រដុស និងចុងដោះប្រពន្ធឯងទៅ សក់ឯងនឹងដុះឡើងវិញហើយ"
គាត់អណាស់ ត្រឡបមកផ្ទះវិញញញឹម សង្ឃឹមថាសក់គាត់ នឹងដុះវិញ។
រាត្រីមកដល់ គាត់ក៏អនុវត្តតាមបណ្តាំគ្រូ។
ប្រពន្ធគាត់ ខឹងផងឆ្ងល់ផង ក៏បានសួរប្តី
"នែ បង បងប្រុងធ្វើអីគេនឹង"
"បងជ្វើតាមគ្រូប្រាប់"
"ដើម្បអីទៅបង"
"ឲ្យដុះសក់ឡើងវិញ"
"ឱបងអ៊ើយអើយបង បងឯងល្ងង់ម្លេះ បើកន្លែងនឹងដុះសក់មែន មាត់បងឯងដុះសក់ពេញមុនគេ ព្រោះបងឯងបៅរាល់ថ្ងៃ។"
"អុញ"!!!!!!!
---------------------------------------------------------------------------------------------------------------------------
ប៉ាឆាវត្ត ភូមិខ្ញុំ
ខ្ញុំគឺជាមនុស្សដែលខ្លាចខ្មោចមហាខ្លាចហើយ សឹងតែថាស្ដេចខ្លាច រាជនីខ្លាចខ្មោចហើយ ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យពួកម៉ាកខ្ញុំវាធ្វើបាបខ្ញុំដោយការបន្លាចខ្មោច ឬធ្វើខ្មោចលងបន្លាចខ្ញុំ តែនិយាយត្រង់ទៅ ខ្ញុុំមិនដែលឃើញខ្មោចពិតប្រាកដទេ ។
ថ្ងៃនេះនៅវត្តក្នុងភូមិ គេមានរៀបចំបុណ្យឆ្លងព្រះវិហារ ហើយយប់ឡើងគេមានរៀបចំ សម្ដែងល្ខោននិងមានល្បែងលេងកំសាន្តផងដែរ អ្នកភូមិគេទៅស្ទើរគ្រប់ផ្ទះទៅហើយ ចំណែកខ្ញុំនិងមិត្តភ័ក្តិខ្ញុំទៅទាំងអស់គ្នាដែរ យើងនាំគ្នាលេងដល់ម៉ោង ១០យប់ទើបបបួលគ្នាមកផ្ទះវិញ ខ្ញុំឃើញពួកវាខ្សឹបខ្សាវគ្នា សង្ស័យវារកវិធីធើបាបខ្ញុំទៀតហើយ បន្ទាប់ពីខ្សឹបហើយ វាក៏កាន់ ដៃគ្នារត់ មកចោលខ្ញុំ ខ្ញុំខំដេញតាម វារហូតដល់ ប៉ាឆាក្រោយវត្ត ខ្ញុំចាប់ផ្ដើមព្រឺសម្បុរខ្ញាកតែម្ដង
ស៊យហើយពេល!! ខ្ញុំគិតក្នុងចិត្ត
ពេលនេះម៉ោងនេះចិត្តនិងខ្លួនប្រាណរបស់ខ្ញុំកំពុងងងឹតស្លុង តែម្ដង ផ្ទៃមេឃងងឹតមានតែពន្លឺច័ន្ទខំរះ ដែលអាចឲ្យខ្ញុំឃើញអ្វីៗជុំវិញបាន ពេលនេះគបរិយាកាសជុំវិញខ្ញុំគឺ ស្ងាត់ ឈឹង មានតែសម្លេងសត្វយំ និង សម្លេងល្វើយៗនៅឯនាយរបស់មនុស្សម្នា ដែលចូលរួមបុណ្យ។ ខ្ញុំបានស្រែកហៅមិត្តភ័ក្រខ្ញុំទាំងអស់ តែគ្មានអ្នកណាម្នាក់ចេញឡើយ ខ្ញុំដើរបានបន្តិច ស្រាប់តែមានខ្យល់បក់មួយវឹប ធ្វើឲ្យខ្ញុំព្រឺរសម្បុរខ្ញាកតែម្ដងខ្ញុំនិយាយបន្ថែម តោះ ឈប់លេងទៅយើងទៅផ្ទះណា ខ្ញុំងាកចុះងាកឡើងស្រាប់តែឃើញមនុស្សមួយក្រុម ដើរកាត់ មុខខ្ញុំុំ ពួកគេស្លៀកស នឹងលីក្ដារម្ឈូស ឃើញទិដ្ឋភាពបែបនេះខ្ញុំស្ទើរគាំងបេះដូងហើយ ក្បាលខ្ញុំឡើងព្រឺរដៃជើងឡើងចេញសម្បុរគីង្គក់ហើយ ខ្ញុំរកយំផងអីផង តែនឹកដល់ថាសង្ស័យពួកវាលេងសើចនិងខ្ញុំទៀត ទើបខ្ញុំ ខំតាំងចិត្តនិយាយ បានហើយឈប់លេងទៅ ខ្ញុំលែងខ្លាចហើយ ពួកគេមិនបានតមកវិញទេខ្ញុំបម្រុងនឹងដើរតាមពួកគេស្រាប់តែពេលដែលខ្ញុំក្រឡេកមើលទៅក្រោម លោកអើយពួកគេគ្មានជើងទេ មានតែត្រឹមស្មងជើងនឹង ចឹងពួកគេមិនមែនជាមិត្តខ្ញុំទេ ចឹងមានតែជាខ្មោច ខ្ញុំយកដៃខ្ទប់ មាត់ ងាកក្រោយដើម្បីបម្រុងរត់ តែទិដ្ឋភាពដែលនៅខាងមុខខ្ញុំ ធ្វើឲ្យខ្ញុំ ឈានជើងរត់លែងរួច ខ្ញុំចាំបានថាអ៊ំដែលនៅមុខខ្ញុំនេះគាត់ស្លាប់តាំងខែមុនម្លេះ ហើយចុះគាត់មកឈរអីនៅទីនេះ ខ្ញុំចង់ស្រែកក៏ស្រែកលែងរួចដែរ ជើងខ្ញុំក៏ទន់ដែរហើយខ្ញុំចាប់ ផ្ដើមអស់កម្លាំងរួចក៏សន្លប់ទៅ។
ព្រះអាទិត្យចាំងប៉ះភ្នែករបស់ខ្ញុំ ខ្ញុំបើកភ្នែកឡើងឃើញថា នៅបន្ទប់ របស់ ខ្លួនមហើយជុំវិញខ្ញុំគឺបងប្អូន និងមិត្តភ័ក្រខ្ញុំកំពុងអង្គុយយំ ខ្ញុំក៏ងើបភ្លាមហើយសួរទៅកាន់អ្នកជុំវិញថាមានរឿងអី ម្ដាយខ្ញុំគ្រាន់ តែឃើញខ្ញុំភ្ញាក់គាត់អោបខ្ញុំដោយក្ដីរំភើប គាត់ថាខ្ញុំសន្លប់៣ថ្ងៃហើយ គាត់រកគ្រូផង លោកផងមកធ្វើពិធីហៅព្រលឹងខ្ញុំស្មានថាខ្ញុំលែងត្រលប់វិញហើយ នឹកដល់ត្រឹមនេះទើបខ្ញុំដឹងថា ខ្ញុំសន្លប់នៅ ប៉ាឆា ខ្ញុំសួរអ្នកណាយកខ្ញុំមក ទើបមិត្តខ្ញុំថាគឺពួកវា វានិយាយថាយប់មានរឿងវាចង់បន្លាចខ្ញុំមែន តែពេលនោះពួកវាក៏បានជួបខ្មោចលងឡើងរត់ពេញនឹងដែរ តែពួកវារត់មកកន្លែងបុណ្យវិញ ទើបនឹកដល់ខ្ញុំក៏ហៅចាស់ៗ ២នាក់មកជាមួយហើយក៏ឃើញខ្ញុំសន្លប់ទៅ ។ តាំងថ្ងៃនោះមកខ្ញុំលែងហ៊ានដើរកាត់ទីនោះទៀតហើយ ហើយក៏ជឿថាខ្មោចពិតជាមានមែន !!
-------------------------------
វិញ្ញាណស្រីរបាំ ភាគ៣
បងសាគរ!! ចន្ទ្រាហៅ
សាគរ៖ មានការអីចន្ទ្រា?
ចន្ទ្រា៖ បងមកពីណា?
សាគរ៖ បងពីកន្លែងស្រីរបាំ ម៉ិញហ្នឹង
ចន្ទ្រា៖ បងទៅធ្វើអី?
សាគរ៖ បងទៅអរគុណគេហ្នឹងណា ម្យាងបងទៅប្រាប់ពួកគេថាកុំទាន់ឲ្យទៅណាអីនៅញ៉ាំអីសិនទៅ
ចន្ទ្រា៖ ពិតមែនឬ? ចន្ទ្រាសួរទាំងមិនសូវជឿជាក់
សាគរ៖មែនហើយ!ហើយអូនមានរឿងអី? ចេះតែមកសួរបងចឹង?
ចន្ទ្រា៖ មិនអីទេគ្រាន់តែឆ្ងល់បានចឹងយើងទៅតុលោកយាយបងទៅ! សាគរងក់ក្បាល!
.......................................
ថ្ងៃហាត់របាំមកដល់ទៀតហើយ!!! ម្លិះរអ៊ូ
ភួង៖ ចេះរអ៊ូទៅកើតឯងនេះ
ម្លិះ៖ មកពីគ្នាខ្ជិលហ្នឹងណាអាទិត្យនេះដូចជាធុញដល់ហើយ!
ភួងញញឹមបានហើយទៅហាត់ទៅ!
អ្នកនាងបុប្ផាភួង (មានសម្លេងមនុស្សប្រុសហៅភួង)
ម្លិះ៖ ដូចជាមានអ្នកណាហៅឯង
ភួងងាករកម្ចាស់សម្លេង
ភួង៖ អត់ទោសលោកហៅខ្ញុំមែនទេ?
អ្នកដែលដើរចូលមកនោះគឺសច្ចា
សច្ចា៖ បាទគឺខ្ញុំ
ភួង៖ តែខ្ញុំអត់ស្គាល់លោកផង
សច្ចា៖ បាទសំខាន់ឲ្យតែខ្ញុំស្គាល់អ្នកនាងទៅបានហើយ! អ្នកនាងដឹងទេខ្ញុំនឹកអ្នកនាងណាស់រាល់នាទី ខ្ញុំខំដើររកអ្នកនាង ចាប់ពីថ្ងៃដែលអ្នកនាងសម្ដែងនៅក្នុងវាំងមកហើយគិតថាតើជាតិនេះខ្ញុំមានវាសនាបានជួបអ្នកនាងទៀតទេ តែ មិននឹកស្មានថាអ្នកនាងនៅទីនេះសោះ!
ម្លិះដែលនៅជិតនោះហាក់ឆ្អើមនឹងសម្ដីរបស់សច្ចា ហើយនឹងកែវភ្នែកព្រាននារីរបស់គេផង ក៏និយាយ
ម្លិះ៖ ភួងដល់ម៉ោងហាត់ហើយតោះ
ភួង៖ ដឹងហើយ ! ចាលោកសុំទោសផងចុះខ្ញុំមិនដែលស្គាល់លោកទេ តែក៏អរគុណដែរ ដែលលោកខំស្កាត់មករកខ្ញុំនេះខ្ញុំដល់ម៉ោងទៅហាត់ហើយ លាហើយ!
សច្ចាខំហៅស្រីស្រស់ តែនាងត្រូវបានម្លិះអូសដៃយ៉ាងលឿន
ម្លិះ៖ ឯងស្គាល់អាគាត់នេះមែនទេ?
ភួង៖ អត់ទេ គ្នាមិនដែលស្គាល់ផង
ម្លិះ៖ ម្នាក់នេះមានចរឹកមិនល្អសោះឡើយ ចាញ់លោកសាគរទេ ហើយមើលភ្នែករបស់គេទៅពេលសម្លឹងឯងនោះដូចចង់លេបឯងទុកហើយ មនុស្សនេះប្រយ័ត្នឲ្យមែនទែនណា!!
ភួង៖ ដឹងហើយចាបានហើយតោះហាត់ទៅ!
ពេលថ្ងៃនេះត្រង់សាគរមកទទួលភួងតាមទម្លាប់ ចំណែកឯសច្ចាក៏មិនទៅណាដែរ
ភួង បានដើរចេញមកជាមួយម្លិះ បម្រុងទៅផ្ទះ ស្រាប់តែសច្ចាចេញមកស្ទាក់ ហើយនិយាយ
សច្ចា៖ អ្នកនាងបុប្ផាភួង ចង់ទៅណា? ខ្ញុំជូនទៅណា
ភួង៖ ចាមិនអីទេមិនរំខានទេលាសិនហើយ!
ភួងក៏ដើរចេញទៅ ស្រាប់តែពេលនោះសច្ចាចាប់ដៃនាងជាប់ ហើយទាញមករកគេ ហើយនិយាយ
សច្ចា៖ អ្នកនាងខ្ញុំពិតជាស្រលាញ់អ្នកនាងមែនណា សច្ចានិយាយលួង ព្រមទាំងលូកដៃបម្រុងអោបនាងទៀតផង ឃើញដូចនេះម្លិះក៏ចេញមុខដែរ
ម្លិះ៖ ណែលោកម៉េចក៏មកធ្វើចឹង? ចេញទៅ នាងខំបេះដៃ
តែសច្ចាហាក់មិនខ្វល់សោះ គេថែមទាំងនិយាយ
សច្ចា៖ ខ្ញុំមិនលែងទេដរាបណា អ្នកនាងបុប្ផាភួងព្រមទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយខ្ញុំនៅវេលាស្អែក
ភួងហាក់មានអារម្មណ៍ភ័យ ក៏ឆ្លើយចាំខ្ញុំគិតមើលសិនចុះ
សច្ចា៖ មិនទេ អ្នកនាងត្រូវសម្រេចចិត្តថាទៅ
ភួងដោយខ្លាចអំណាចរបស់សច្ចាក៏យល់ព្រម ពេលនោះទើបសច្ចាលែងដៃ ហើយដើរចេញទៅ ពេលភួងងាកទៅផ្លូវ ស្រាប់តែឃើញសាគរ ឈនៅទីនោះដោយទឹកមុខស្មើរ មិនមាត់ក អ្វីទាំងអស់ ភួងគិត លោកសាគរប្រហែលជាយល់ច្រឡំហើយ នាងក៏ដើរទៅរក ហើយសាគរដើរចេញទៅ ផួងបានស្រែកហៅសាគរ
ភួង៖ លោកសាគរចង់ទៅណា?
សាគរ៖ ខ្ញុំត្រឡប់ទៅផ្ទះវិញគេតបដោយសម្លេងសោះអង្គើយ!! អ្នកនាងមានគូបញ្ចាំចិត្តហើយ ចឹងខ្ញុំមិននៅទើសមុខទេ
ភួង៖ អត់ទេគេមិនមែនជាគូនឹងខ្ញុំទេ
សាគរ៖ មិនមែនជាគូហេស? ខ្ញុំឃើញអ្នកនាងកាន់ដៃគ្នា ហើយសន្យាថាស្អែកទៅញ៉ាំអីជាមួយវាទៀតថាមិនមែនគូហេស? សាគរនិយាយលាយឡុះនឹងការសើចចំអក
ភួង៖ ពិតមែនណាខ្ញុំអត់កុហកទេ
សាគរ៖ មិនបាច់និយាយច្រើនទេ ខ្ញុំដឹងហើយ ថាខ្ញុំមិនគួរស្រលាញ់អ្នកមានម្ចាស់ទេ
ពេលនោះម្លិះចេញមុខនិយាយ
ម្លិះ៖ លោកសាគរជឿនាងទៅ នាងមិនកុហកទេ ម្នាក់ប្រុសនោះមកចាប់ដៃនាងហើយបង្ខំនាងឲ្យទៅទេ នាងមិនស្រលាញ់គេទេ នាងស្រលាញ់លោក ម្លិះរបូតមាត់និយាយ ធ្វើឲ្យភួងអៀន
សាគរ៖ ពិតមែនឬ? អ្នកនាងក៏ស្រលាញ់ខ្ញុំ? សាគររៀងភ្ញាក់ផ្អើល សាគរនិយាយបន្តខ្ញុំស្រលាញ់អ្នកនាងយូហើយ តែខ្ញុំមិនមហ៊ានសារភាពសោះអំបាញ់ម៉ិញ ពេលខ្ញុំឃើញអ្នកនាងកាន់ដៃជាមួយប្រុសផ្សេងនោះ ខ្ញុំស្ទើរតែគាំងបេះដូងទៅហើយ តែដល់ដឹងថាអ្នកនាង និងគេគ្មានត្រូវជាអ្វីនោះខ្ញុំសប្បាយចិត្តណាស់!
ម្លិះលូកមាត់៖ មែណហើយលោកសាគរ ខ្ញុំគិតថាលោកជួយមើលនាងនេះផងទៅ មើលទៅបុរសនោះមិនគួរឲ្យទុកចិត្តទេ ខ្ញុំខ្លាចថាថ្ងៃណាមួយគេហ្នឹងធ្វើបាបនាង
សាគរ៖ មិនអីទេអ្នកនាងម្លិះខ្ញុំនឹងថែរក្សាមិត្តសម្លាញ់នាងឲ្យបានល្អ។
................................................
អ្នកនាងចន្ទ្រា អ្នកនាងម៉ាឡៃមកលេង អ្នកបម្រើផ្ទះរបស់ចន្ទ្រាះៅនាង
ចាមីងខ្ញុំដឹងហើយ !ចន្ទ្រាតប
ម៉ាលៃគឺជាប្អូនជីដូនមួយសាគរ ហើយរាប់អាន និងស្រលាញ់គ្នាណាស់ ចំណែកឯចន្ទ្រាតែងពឹងម៉ាឡៃឲ្យជួយស៊ើបមើលរឿងរបស់សាគរ ហេតុនេះហើយ ទើបចន្ទ្រាដឹងរឿងសាគរស្ទើរគ្រប់រឿងលើកនេះសង្ស័យ តែម៉ាឡៃមានរឿងអីប្រាប់ចន្ទ្រាទៀតហើយ
ម៉ាឡៃ៖ ចន្ទ្រា យីឯងនេះមិនចេញទៅណាសោះសំងំនៅតែផ្ទះសោះហើយ
ចន្ទ្រា៖ គ្នាខ្ជិលចេញនឹងណា ម្យាងលោកប៉ាចេញទៅខេត្ត២អាទិត្យ ចឹងគ្នាក៏នៅជាមួយម៉ាក់បានជាគ្នានឹងណា
ម៉ាឡៃ៖ ឯងដឹងទេ? ខ្ញុំបានដឹងរឿង១
ចន្ទ្រា៖ ដឹងរឿងអី?
ម៉ាឡៃ៖ គឺរឿងបងសាគរណា ខ្ញុំឃើញគាត់មានទំនាក់ទំនងជាមួយនឹងស្រីរបាំម្នាក់ណា
ចន្ទ្រា៖ ពិតដូចជាស្មានមែន ខ្ញុំឃើញថាគាត់ដូចជាស្និទ្ធស្នាលជាមួយនាងរបាំនោះណាស់ តាមពិតគឺចឹងសោះ
ម៉ាឡៃ៖ឯងគិតយ៉ាងម៉េច? លើកមុនយើងចាត់ការពួកស្រីអស់នោះបានព្រោះបងសាគរគាត់អត់ស្រលាញ់ពួកនាងតែលើកនេះគឺគាត់ស្រលាញ់ណា វរៗ ធ្វើឲ្យមានរឿងទៅ ខ្ញុំពិបាកហើយ ព្រោះខ្ញុំជាបងប្អូនគាត់ផង
ចន្ទ្រា៖ ឯងកុំភ័យទុកឲ្យខ្ញុំរ៉ាប់រង
.........................................
សច្ចាខឹងហ្នឹងភួងណាស់ព្រោះដល់ថ្ងៃណាត់ញ៉ាំអីតែភួងមិនទៅសាលាទេ នាងបានឲ្យម្លិះសុំច្បាប់ឲ្យ ចំណែកខ្លួនទៅជួយលក់ម្ដាយ ឯសច្ចាដោយមិនដឹងផ្ទះភួងនៅទីណាក៏មិនអាចរកនាងបាន បានត្រឹមក្ដៅចិត្ត ត្រឡប់ទៅផ្ទះវិញទាំងមានកំហឹងជាខ្លាំង ព្រោះតាំងពីដើមមកមិនដែលមានស្រីណាហ៊ានធ្វើបែបនេះដាក់ខ្លួនទេមានតែភួងនេះឯង ពេលនេះសច្ចាក៏រកវិធីធ្វើបាបភួងឲ្យសមចិត្តរបស់ខ្លួន ឯម្លិះលួចមើលសកម្មភាពរបស់សច្ចាហើយសើចហួសចិត្ត ដែលសច្ចាឈរខឹងម្នាក់ឯង។
ស្អែកឡើងពេលថ្ងៃត្រង់ចេញពីសាលា ភួងនៅក្នុងបន្ទប់ផ្លាស់ខោអាវម្នាក់ឯង ថ្ងៃនេះម្លិះមានការរវល់ ទើបចេញទៅផ្ទះមុនទុកឲ្យភួងនៅម្នាក់ឯង កំពុងរៀបចំឥវ៉ាន់ស្រាប់តែសច្ចាដើរចូលមកដល់ធ្វើឲ្យភួង ខ្លាចជាខ្លាំង
សច្ចា៖ ហេតុអីបានជានាងធ្វើបែបនេះ?
ភួង៖ សុំទោសម្សិលម៉ិញខ្ញុំរវល់
សច្ចា៖ កុំកុហកខ្ញុំអី មិនដែលមានអ្នកណាមើលងាយខ្ញុំបែបនេះទេ មានតែនាងទេ ហេតុនេះនាងត្រូវតែសងនូវអ្វីដែលនាងបានធ្វើដាក់ខ្ញុំថាហើយសច្ចាក៏ដើរចូលទៅរកភួង ភួងបានត្រឹមដើរថយក្រោយ ដោយការភ័យខ្លាច ពេលនោះភួងបានរត់តែត្រូវសច្ចាចាប់បានហើយគ្រវាត់នាងទៅកន្លែងគំនរខោអាវ បន្ទាប់មកសច្ចាក៏ព្យាយាមចាប់រំលោភភួង!!!!
----------------------------------------------------------------------------------------------- សាគរ៖ មានការអីចន្ទ្រា?

ចៅ សព្វសិទ្ធិ
ថ្លែងអំពីដំនើររឿងពីដំបូង មានសត្វចាប មួយគូរស់នៅជាគូសង្សានឹងគ្នា ហើយបានរួមរស់ជាមួយគ្នារហូតមានកូន
មួយ ហើយចាប់ឈ្មោលតែងតែចេញទៅរកចំណីពីព្រឹកប្រលឹម លុះបានចំណីកាលណាក៏ពាំនាំ យកមកបញ្ចុកកូន
ប្រពន្ធ។ ថ្ងៃមួយ ចាប ឈ្មោលបានចេញ ទៅរកចំណីដូចសព្វ ដង ក៏ស្រាប់តែឃើញផ្កាឈូករីកពេលព្រលឹមនោះល្អណាស់ក៏ហើចូលទៅក្នុងផ្កាឈូកនុះ ចឹកស៊ីលំអងផ្កាយ៉ាងសប្បាយបានឆ្អែត ក៏តាំងចឹកពាំបំរុងយកទៅផ្ញើប្រពន្ធ
កូន ព្រះសុរិយាក៏រះឡើងឯ ផ្កាឈូកក៏ចាប់ផ្តើមគ្រប់ស្រទាប់វិញជាហេតុធ្វើអោយចាបឈ្មោល ហើចេញមិនរួចក៏
ជាប់ខ្លួនក្នុងផ្កានុះទៅ។ ថ្លែងអំពីចាបញីរងចាំ ចាបឈ្មោលជាប្តីមិនឃើញមក ព្រោះខុសពីរាល់ដង តែងតែយកចំណី
មកផ្ញើ, ពេលនោះស្រាប់តែមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ មកកាន់តែកៀក សំបុក ចាប់ញីភ័យស្លុតតក្កាម៉ា ព្រោះមិនដឹងជាជួយកូនចាប់យ៉ាងណា ព្រោះកូនចាបនោះមិនទាន់ដុះស្លាបអាចហើ ខ្លួនឯងបាននៅឡើយ ណាមួយ បាត់ស្វាមីមិនឃើញមក, ភ្លើងព្រៃក៏បានឆាបឆេះសំបុក ឆេះទាំង កូនចាបនុះទៅ ឯចាប់ញីយំសោក ព្រោះស្តាយ ឃើញកូនស្លាប់តែមិនអាចសង្គ្រោះបាន។ថ្លែងអំពីចាបឈ្មោល ជាប់នៅក្នុងផ្កា លុះ ពេលរាត្រីកាលណា ទឹកសន្សើមក៏ចាប់ផ្តើមធ្លាក់ចុះ ចំណែកផ្កានោះក៏ចាប់ផ្តើមរីកជាថ្មី ចាបឈ្មោល មិនបង្អង់ ក៏ហោះហើបោះពួយយ៉ាងលឿនកាត់ស្បៃ រាត្រី តំរងទៅរកសង្សា នឹងកូន លុះទៅដល់ឃើញភ្លើងឆេះសំបុកគ្មានសល់ក៏ តោងស្រែកយំ ថ្ងូចថ្ងោថា កូនខ្ញុំមុខតែស្លាប់ហើយ ព្រោះមិនទាន់មានស្លាប់ហើនៅឡើយ ចុះប្រពន្ធខ្ញុំ តើនាងនៅឯណា? , មួយសន្ទុះក៏ឃើញចាបញីកំពុងតែយំ ចាប់ឈ្មោលក៏សួនាំ, តែនាងចាបញីក៏បាន និយាយទៅចាប់ឈ្មោល ថា តើអ្នកសប្បាយណាស់ជាមួយសង្សាថ្មីរហូតភ្លេចកូនប្រពន្ធ មកវិញមានក្លិនក្រអូប ជាប់ពេញខ្លួន នោះគឺជាក្លិនសង្សាថ្មីហើយ , ឪកូនមាសម្តាយ ម្តាយនឹងស្លាប់ទៅតាមកូនហើយ, ចាបឈ្មោលក៏បាននិយាយប្រាប់ដំណើរឿងទៅចាបញីតែចាបញីមិនទទួលស្គាល់ ហើយក៏បាននិយាយថា ខ្ញុំនិងស្លាប់ទៅតាមកូនហើយ តែមុននឹងខ្ញុំស្លាប់ ខ្ញុំសូមបួងសួងសច្ចារ ថាកើតជាតិណាៗ សូមកុំអោយ ជាប់ជំពាក់វាកវិនជាមួយមនុស្សប្រុស , ឯចាបឈ្មោលពេលឮដូចនេះ ក៏មានទុក្ខសោកសង្រែង ដោយខ្លួន បរិសុទ្ធមិនបានមាន សង្សាថ្មីនោះទេ ក៏បាននិយាយបួងសួងដែថា ខ្លួនគេបរិសុទ្ធពិតមិនបានមានបំណងវេចវេ ហើយភក្តីនឹងប្រពន្ធកូនលើសជីវិតផងខ្លួន បើកើតជាតិណាៗសូមបានជាប្តីប្រពន្ធនឹងចាប់ញីនោះជាដ៏រាប, ចាប់ញីឮហើយក្តៅចិត្តដូចភ្លើង ក៏ហើបោះពួយសំដៅភ្លើងព្រៃកំពុង ឆេះនោះ ស្លាប់ទៅ ,ឯចាបឈ្មោលខ្លោចផ្សាជាពន្ធប្រមាណ ក៏ ហើសំដៅផ្នកភ្លើងនោះស្លាប់ទៅ។ លុះ កើតជាតិថ្មី នាងចាប់ញីបានកើតទៅជាកូនស្តេច ឯចាបឈ្មោលក៏បានកើត ទៅជាកូនសេដ្ឋី ។
ថ្លែង ពីចាប ជាបក្របាស សកូណា (ចាបឈ្មោល) ក្រោយអំពីស្លាប់ទៅបានចាប់ជាតិជា កូនសេដ្ឋី ហើយមានឈ្មោះ ថា ចៅ សព្វសិទ្ធិ ។ ចៅសព្វសិទ្ធិមានរូបឆោម ល្អ លើសក្មេងដ៏ទៃ ជាកាមួយធ្វើ អោយ លោកសេដ្ឋីជាឪពុក ម្តាយ សប្បាយចិត្ត ជាខ្លាំង ហើយក៏បានរើស ក្មេងដែលមានអាយុស្របាលនឹងចៅសព្វសិទ្ធិចំនួន ១០០១ នាក់មកធ្វើជា បាវបំរើរ ។ លុះចំរើនវ័យ លោកសេដ្ឋីដែលជា ឪពុកបានបញ្ចូនអោយទៅរៀនសិលសាស្ត្រ អក្សរសាស្រ្ត ចេះចប់សព្វគ្រប់ ក៏វិលមកនគវិញ ។ ក្នុង ចំនោម បាវបំរើទាំងអស់ សព្វសិទ្ធិមិនបានចាត់ទុកពួកគេជាបាវ ព្រាវទេ ហើយមានម្នាក់នោះ មាន អាយុស្របានឹងសព្ធសិទ្ធិដែរ ហើយបានទៅរៀនវិជ្ជាការ ជាមួយគ្នារហូតដល់ចប់។
ថ្លែងអំពី ចាបជាបក្របាស សកូនី (ចាបញី) បានចាប់កំណើតឡើងជាកូនស្តេច ដែលមានឈ្មោះ ថា សុវណ្ណកេស ។ តាំងពីតូចរហូតចំរើនវ័យ សុវណ្ណកេស មិនដែលនិយាយជាមួយប្រុសណាទាំង អស់ (អោយតែជាមនុស្សប្រុស) សូម្បីតែ បីតារបស់នាង ក៍នាងមិនដែលនិយាយជាមួយដែរ។ ថ្ងែមួយនាង បានចំរើនវ័យពេញរូប ពេញរាង ហើយ តែមិនដែលនិយាយរកបីតានាង បីតារបស់នាងក៏កើតក្តី សង្ស័យ ហើយក៏អោយ មហេសីទៅសួកូន ថាតើហេតុដូចម្តេចបានជាមិនដែលចូលក្រាបទូល ព្រះ បីតា សោះ ? លុះមហេសី បានទៅ ហើយក៏សួតាមដំណើដើមទង ។ ឯនាង សុវណ្ណកេស ក៏បានប្រាប់ទៅមាតា វិញថា ឥតមាន កាអាក់អន់ចិត្តនឹងបីតាបន្តិចសោះឡើយ តែ អោយតែជាមនុស្សប្រុស គឺនាង មិនចង់និយាយតប់សម្តីទេ នេះប្រហែលជាកម្មពីអតីតជាតិ របស់នាងទេ! ហើយសូមអោយ បីតា កុំប្រកាន់ទោសកូនធ្វើអី! ។ មហេសី ក៏បានវិលមកក្រាបទួលស្តេច ជាស្វាមីទៅតាមសាចរឿង ។ហើយព្រះបាទព្រហ្មទាត់ បានគិតគូរជាមួយ មហេសី ដោយមានកាព្រួយបារម្ភថា កូនស្រីធំល្មមបន្តពូជពង្សបានហើយតែ នាងមិននិយាយ រកមនុស្សប្រុសសោះ តើគិតយ៉ាងមេចដើម្បីរៀបចំរៀបអពិសេក អោយនាងមានស្វាមី? លុះគិតហើយក៏ត្រាសបង្គាប់ អោយ សេនា ផ្សព្វផ្សាយ ដំណឹង ទៅនគផ្សេង ៗថា បើនណាមនាសមត្ថភាព អាចសាសង អោយនាង សុវណ្ណកេស ជាបុត្រីខ្លួន តាបសម្តីបាន ខ្លួននឹងរៀប អភិសេកអោយ ភ្លាម។
វិធី ៨ យ៉ាងដើម្បីមើលឃើញខ្មោច
តាមពិតទៅមិនមែនខ្ញុំជាគ្រូចាប់ខ្មោចអីនោះទេ តែខ្ញុំបានអានអត្ថបទរបស់អ្នកភូមិជាមួយគ្នា អ្នកនិពន្ធវ័យក្មេង ឃើញថាចាប់អារម្មណ៍ ណាស់អារឿងខ្មោចហ្នឹង ចឹងក៏សំរេចចំលងទាំងស្រុងពីម្ចាស់ដើមដើម្បីផ្សព្វផ្សាយបន្ត (សង្ឃឹមថាម្ចាស់អត្ថបទមិនប្រកាន់ និងប្តឹងផ្តល់ពីករណីមិនគោរពច្បាប់កម្មសិទ្ធិបញ្ញានោះទេ) ខាងក្រោមជាការរៀបរាប់យ៉ាងក្បោះក្បាយពីរបៀបមើលឃើញខ្មោច៖
គ្រប់វិធីទាំងអស់ត្រូវធ្វើនៅចន្លោះពីម៉ោង ១០ ទៅម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ និងមិនត្រូវឲ្យហួសពីពាក់កណ្តាលអធ្រាត្រទេ ព្រោះចាត់ទុកថាឆ្លងចូលថ្ងៃថ្មីហើយ។ គ្រប់វិធីហាមប្រើព្រះ លើកលែងតែវិធីទី៨។ ថ្ងៃដែលធ្វើ ហើយមានឱកាសមើលឃើញច្រើនបំផុតគឺ ថ្ងៃពុធ និងថ្ងៃអាទិត្យ។ មនុស្សដែលមានឱកាសបានឃើញងាយបំផុតគឺ អ្នកដែលកើតថ្ងៃ ពុធ សុក្រ និងថ្ងៃអាទិត្យ។ គ្រប់វិធីអាចឲ្យអ្នកផ្សេងនៅជាមួយក៏បាន លើកលែងវិធីដែលបញ្ជាក់ថា ត្រូវធ្វើម្នាក់ឯង។ គ្រប់វិធីត្រូវបិទភ្នែក បើប្តូរចិត្តលែងចង់ឃើញ ឲ្យយកវត្ថុគ្រប់យ៉ាងចេញឲ្យអស់ ហើយសឹមបើកភ្នែក។
វិធីទី១៖ ឈ្ងោកមើលតាមចន្លោះជើងទាំងពីរ
១. រើសស្លឹកឈើដែលជ្រុះពីដើមមួយណាក៏បាន តែត្រូវប្រាកដថា ជាស្លឹករបស់ដើមនោះពិតមែន និងជ្រុះមិនឆ្ងាយពីដើមពេក បើនៅជិតឫសកាន់តែល្អ។
២. ឈរនៅកន្លែងស្រឡះដែលអាចមើលឃើញព្រះចន្ទ។ បែរមុខទៅកាន់ទិសខាងកើត ដើម្បីពេលឈ្ងោកមុខចុះ បានបែរមុខទៅទិសខាងលិច។
៣. យកស្លឹកឈើដែលរើសមកនោះ ទុកនៅក្នុងបាតដៃ។ ចង់ធ្វើដៃបែបណាក៏បាន តែហាមសំពះដាច់ខាត។
៤. បង្វិលខ្លួនតាមទិសទ្រនិចនាឡិកា(បង្វិលទៅខាងឆ្វេង)យឺតៗ។ នៅពេលមកដល់ចំណុចដើម(ទិសខាងកើតដែលបែរមុខតាំងពីដំបូង) ឲ្យទន្ទេញថា «ពុទ្ធោធាយៈ» ចំនួនបីចប់ និងធ្វើដដែលៗចំនួនបីដង។
៥. បិទភ្នែកនឹកទៅដល់ស្លឹកឈើនៅក្នុងដៃ និងដើមឈើម្ចាស់ស្លឹក ហើយឲ្យគិតថា ស្លឹកឈើនៅក្នុងដៃ គឺជាថាមពលម្យ៉ាងដែលអាចហៅវិញ្ញាណមកបាន ហើយឲ្យគិតទៀតថា ស្លឹកឈើនេះបានងាប់ទៅហើយ ទើបដាច់ចេញពីដើម ហេតុដូច្នេះយើងអាចទាក់ទងនឹងវិញ្ញាណបាន ដូចដែលទាក់ទងនឹងស្លឹកឈើងាប់មួយនេះដែរ។
៦. ឈ្ងោកមុខចុះយឺតៗ (ចន្លោះពេលនេះហាមបើកភ្នែកដាច់ខាត)។ នៅពេលឈ្ងោករួច និងត្រៀមខ្លួនគ្រប់លក្ខណៈហើយ ចូរតាំងស្មារតីឲ្យល្អ រួចបើកភ្នែក។
៧. ខ្មោចនឹងចេញមកឲ្យឃើញ។
«បើឃើញអ្វីក៏ដោយ សូមកុំរត់ឲ្យសោះ ទោះនៅឆ្ងាយ ឬនៅជិតកៀកនឹងមុខក៏ដោយ គឺត្រូវធ្វើតាមការណែនាំនេះសិន៖»
១. ងើបមុខឡើង រួចបោះស្លឹកឈើចោលទៅដី។
២. បង្វិលខ្លួនបញ្ច្រាសទិសទ្រនិចនាឡិកា (គឺបង្វិលត្រលប់ទៅទិសខាងស្តាំវិញ) ៣ជុំ ដោយមិនបាច់សូត្រអ្វីទាំងអស់។
៣.នៅពេលត្រលប់ទៅដល់ផ្ទះ ត្រូវលុបមុខ៣ដង មុនលុបត្រូវទន្ទេញថា «ពុទ្ធោ» ហើយផ្លុំខ្យល់ចូលទឹក ទើបលុបមុខតាមក្រោយ(ធ្វើបែបនេះបីដង)។
វិធីទី២៖ កាត់ក្រចកពេលយប់
សូមបញ្ជាក់ថា វិធីនេះត្រូវធ្វើចន្លោះពីម៉ោង១០ ដល់ម៉ោង១២យប់ ព្រោះមិនចង់ឲ្យយឺតយ៉ាវ ឬចូលដល់ថ្ងៃថ្មី។
១. កាត់តែក្រចកដៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីដៃខាងស្តាំមកមុន ហើយផ្តើមកាត់ពីកូនដៃ, មេដៃ, ដៃនាង, ចង្អុលដៃ និង ម្រាមកណ្តាល (គឺកាត់ពីក្រៅចូលក្នុងរឿយៗ) ហើយធ្វើបែបនេះដូចគ្នានឹងដៃខាងឆ្វេងដែរ។
«ក្រចកដែលកាត់ហាមឲ្យដាច់ ឬបាក់ឲ្យសោះ ត្រូវរក្សារាងកោងតាមទម្រង់ក្រចក បើមិនដូច្នោះនឹងមិនបានផលទេ។»
២. យកកម្ទេចក្រចកដែលកាត់ហើយ ខ្ចប់ក្នុងកំណាត់អ្វីក៏បាន តែត្រូវជាពណ៌ខ្មៅ និងធ្លាប់ប្រើពីមុនមក(មិនមែនកំណាត់ថ្មី)។
៣. យកក្រចកដែលខ្ចប់ហើយ ទៅទុកនៅទិសខាងលិចនៃកន្លែងស្នាក់នៅ។
៤. នៅពេលចូលដេកមិនយូរប៉ុន្មាន នឹងមានគេមកកាត់ក្រចកនៅខាងចុងជើង ដែលអ្នកដេកដោយឮសំឡេង កឹក! កឹក!… គឺជាសំឡេងដែលគេកាត់ក្រចកយកមកសងអ្នកវិញ។
៥. បើចង់ឃើញត្រូវបើកភ្នែកឡើង តែហាមស្រែកឆោឡោឲ្យសោះ ព្រោះគេនឹងចាកចេញទៅវិញ ហើយអ្នកច្បាស់ជាស៊យធំមិនខាន (ព្រោះគេមកល្អ ដោយគិតថា យើងយកក្រចកទៅដូរ ឬទៅលេងជាមួយគេ ទើបគេយករបស់គេមកដូរវិញ)។
៦. នៅពេលអ្នកភ្ញាក់ក្នុងពេលព្រឹក សូមទៅកន្លែងដែលអ្នកយកក្រចកទុក ហើយលាកំណាត់ចេញ នោះនឹងឃើញក្រចករបស់អ្នកដទៃ ដែលមិនមែនជារបស់អ្នក។
៧. សូមនិយាយខ្សឹបៗថា «អរគុណ» ហើយយកទៅកប់ចោលនៅកន្លែងណាក៏បាន មិនចាំបាច់តែនៅកន្លែងស្នាក់នៅទេ (តែហាមបោះចោល ឬដុតជាដាច់ខាត)។
វិធីទី៣៖ បែរខ្នងដាក់កញ្ចក់ហើយលេបទឹកមាត់
វិធីនេះត្រូវធ្វើតែម្នាក់ឯងប៉ុណ្ណោះនិងធ្វើឲ្យបានមុនពាក់កណ្តាលអធ្រាត្រ៦នាទី ដោយប្រើនាឡិកាដែលខ្លួនឯងប្រើជាឧបករណ៍វាស់ ហើយអាចជ្រើសរើសធ្វើនៅក្នុងផ្ទះណាមួយក៏បាន។
១. ឈរបែរខ្នងដាក់កញ្ចក់(លើកនេះទិសណាក៏បាន) នៅម៉ោង១១ និង ៥៤នាទីយប់។
២. លេបទឹកមាត់ម្តងរៀងរាល់មួយនាទី។
៣. លុះគ្រប់៦នាទី បានន័យថា អ្នកបានលេបទឹកមាត់ ៦ដង ហើយ និងដល់ពេលពាក់កណ្តាលអធ្រាត្រល្មម។
៤. បិទភ្នែក ហើយងាកទៅរកកញ្ចក់(ងាកទៅខាងឆ្វេង ឬខាងស្តាំក៏បាន តែត្រូវយឺតៗ) ហើយលេបទឹកមាត់ម្តងទៀត គម្រប់៧ដង ហើយបើកភ្នែក នោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. បើចង់បញ្ឈប់ពិធី សូមបិទភ្នែក ហើយលេបទឹកមាត់ម្តងទៀត ជាការបញ្ចប់ពិធី។
វិធីទី៤៖ ផ្ទាត់គ្រាប់ក្បាច់គិតលេខពេលកណ្តាលអធ្រាត្រ
គ្រាប់ក្បាច់គិតលេខដែលប្រើ គឺប្រើតែគ្រាប់ដែលនៅក្នុងសង្កាត់ ដែលវែងបំផុតប៉ុណ្ណោះ។ ត្រូវនៅម្នាក់ឯង ព្រោះត្រូវប្រើសមាធិខ្ពស់ក្នុងការផ្ទាត់។
១. ដាក់ឲ្យគ្រាប់ក្បាច់ទាំងអស់នៅគ្រប់ចុងសង្កាត់ដែលបែរមករកយើង។
២. ផ្ទាត់គ្រាប់ក្បាច់ឡើងលើ ដោយឲ្យគ្រាប់ក្បាច់ចេញពីខ្លួនយើងម្តងមួយៗ (ត្រូវប្រើសមាធិខ្លាំងណាស់) ដោយដេញតាំងពីសង្កាត់ដំបូង រហូតដល់សង្កាត់ចុងក្រោយ។
៣. តាំងសមាធិឲ្យបានល្អ ហើយចាប់បញ្ឈរស្នូកក្បាច់ ឲ្យគ្រាប់ក្បាច់ទាំងអស់រត់ចុះមកកន្លែងដើមវិញ។
៤. មើលតាមចន្លោះប្រហោងក្បាច់ ក្នុងសង្កាត់ណាមួយក៏បាន ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. ក្រោយពីធ្វើរួចរាល់អស់ហើយ ត្រូវគ្រវែងក្បាច់គិតលេខនោះចោលភ្លាមៗ ហើយហាមយកមកប្រើទៀតដាច់ខាត។
វិធីទី៥៖ យកមុងឃ្លុំក្បាលពេលកណ្តាលអធ្រាត្រ
១. យកមុងមកគ្របក្បាល ដោយបិទភ្នែកតាំងពីមុនឃ្លុំ។
២. ទន្ទេញពាក្យ «មៈ-អៈ-អុ» ៧ចប់ (កុំភ្លេចបិទភ្នែក)។
៣. បើកភ្នែក ពេលនោះ ខ្មោចនឹងចេញមកឲ្យឃើញ។
វិធីទី៦៖ ពាក់អាវបញ្ច្រាស ហើយដេកសំយ៉ុងក្បាល
ត្រូវធ្វើម្នាក់ឯង។
១. ពាក់អាវបញ្ច្រាស ដោយយកខាងក្រោយមកធ្វើខាងមុខ (បើអាវមានឡេវ គឺដាក់ឡេវនៅខាងក្រោយ)។
២. ដេកលើគ្រែដែលខ្ពស់ជាងដី ហើយសំយ៉ុងក្បាលចុះមើល (ដូចងើយមុខ)។
៣. បន្ទាប់ពីនោះខ្មោចនឹងចេញមកឲ្យឃើញ។
វិធីទី៧៖ ងើយមុខមើលត្រង់ជណ្តើរ
ត្រូវធ្វើម្នាក់ឯង។
១. អង្គុយលើជណ្តើរត្រង់កាំលើគេ ហើយចុះមកម្តងមួយកាំៗទាំងកំពុងអង្គុយ (គឺប្រើគូទចុះជណ្តើរ)។
២. នៅពេលដល់កាំចុងក្រោយ ឲ្យអង្គុយនៅកាំក្រោមនោះដដែល រួចងើយមុខសម្លឹងទៅមើលកាំដែលនៅខាងលើបំផុត។
៣. ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។
វិធីទី៨៖ ពាក់ខ្សែកព្រះត្រលប់ក្រោយ
ត្រូវធ្វើម្នាក់ឯង។
១. ពាក់ខ្សែកដោយព្យួរបន្តោងព្រះទៅក្រោយ (ដាក់ព្រះឲ្យដូចពេលពាក់ខាងមុខ)។
២. លាដៃឆ្វេងទៅម្ខាង ហើយធ្វើមុំដោយដាក់កណ្តាប់ដៃបុកទៅលើដី និងឲ្យកែងដៃបញ្ឈរឡើងលើ។
៣. ឆ្លុះមើលតាមចន្លោះប្រហោងដៃ នោះនឹងឃើញខ្មោចមិនខាន៕
«បើបងប្អូនណាចង់ឃើញខ្មោចមែន អាចសាកល្បងតាមវិធីមួយ
~~~~~~មិត្តសម្លាញ់~~~~~~ខ្ញុំជាយុទ្ធជនឈរជើងនៅសមរភូ មិមុខ ព្រំដែនខ្មែរសៀម តំបន់ប្រាសាទព្រះវិហារ ។ តាំងពីមានវិវាទជាមួយសៀមរឿងប ្រាសាទព្រះវិហារ និង តំបន់ផ្សេងៗតាមព្រំដែនមក ខ្ញុំធ្លាប់ប៉ះប្រយុទ្ធជាញឹ កញាប់ជាមួយកងទ័ពសៀម ហើយកងទ័ពយើងក៏ទទួលជ័យជម្នះល ើសមរភូមិជារៀងរាល់លើកដែរ ។ ប៉ុន្តែធម្មតា ជីវិតក្នុងសមរភូមិគឺងាយនឹងប ែកដូចពពុះសាប៊ូ បើយើងភ្លាត់តែមួយជំហាន គឺលែងបានជួបមុខក្រុមគ្រួសារ ទៀតហើយ ។
ខ្ញុំមានមិត្តជិតស្និតម្នាក់ឈ្មោះ ផុន ។ វាជាមិត្តជិតដិតតាំងពីតូច រស់នៅភូមិជាមួយគ្នា រៀនសាលាជាមួយគ្នា ដល់ពេលចូលធ្វើទាហាន ក៏ចូលអង្គភាពជាមួយគ្នាទៀត ។ ពួកយើងមានអនុស្សាវរីយ៍កម្សត ់កម្រជាច្រើន បាយមួយចានហូបគ្នា២នាក់ ហើយធ្លាប់សន្យាគ្នាថា នឹងត្រឡប់ទៅផ្ទះវិញទាំងអស់គ ្នា គ្មាននរណាទៅចោលនរណាឡើយ ។ វាជាមនុស្សឧស្សាហ៍ហើយស្លូតប ូត មិត្តរួមអង្គភាពទាំងអស់ស្រឡ ាញ់រាប់អានវាគ្រប់ៗគ្នា ។ នាឆ្នាំ ២០០៨ នៅពេលទំនាស់ព្រំដែនខ្មែរសៀម ផ្ទុះឡើងក្រោយពេលប្រាសាទព្រ ះវិហារត្រូវបានបញ្ចូលជាបេតិ កភណ្ឌពិភពលោកនោះ អង្គភាពខ្ញុំត្រូវបានបញ្ជូន ឲ្យមកឈរជើងនៅសមរភូមិមុខ ស្ថិតក្នុងសភាពប្រុងជើងការគ ្រប់ពេលវេលា ព្រោះមិនដឹងថា កងទ័ពសៀមនឹងបើកការវាយប្រហារ នៅពេលណា ។ ជាញឹកញាប់ ពួកទាហានសៀមតែងតែលបលួចជ្រៀត ចូលក្នុងទឹកដីខ្មែរ តែសំណាងអាក្រក់ ត្រូវជាន់មីនស្លាប់ឬរបួស ឬ ត្រូវសត្វសាហាវខាំ ឬ ក៍ត្រូវកងទ័ពយើងចាប់ខ្លួនបា នជាដើម ។ ការប៉ះទង្គិចគ្នាកើតមានជារឿ យៗ ជួនកាលបណ្ដាលឲ្យមានអ្នករបួស និងស្លាប់ទាំងសងខាង...។
ខែមេសា ឆ្នាំ ២០១១ .....។
ថ្ងៃមួយ ខ្ញុំនិងផុន ត្រូវបានមេបញ្ជាការចាត់ឲ្យដ ើរល្បាតក្នុងព្រៃ ដើម្បីឃ្លាំមើលសភាពការណ៍ ។ យើងទាំង ២ នាក់ដើរឃ្លាតពីគ្នាប្រហែល ៣ ម៉ែត្រ ភ្នែករំពៃមើលក្នុងព្រៃដ៏ក្រ ាស់ឃ្មឹក ក្រែងលោ៎ជួបខ្មាំងឈ្លានពានព ួនសម្ងំលបលួចចូលទឹកដី ។ ប៉ុន្តែសភាពការណ៍ស្ងាត់ជ្រង ំ ។ លុះដើរមកក្បែរអូរមួយដែលមានទ ឹកហូររឹមៗ ពួកយើងក៏នាំគ្នាសម្រាកបន្តិ ច ហើយជជែកគ្នាលេងពីនេះពីនោះ ។
"អាឈឿន អញគិតរកសុំច្បាប់មេទៅផ្ទះហើ យ ព្រោះម៉ែអញគាត់ប្រាប់ថា ខែក្រោយហ្នឹង គាត់ការប្រពន្ធឲ្យអញហើយ គាត់ថាម៉ែឪគូដណ្ដឹងអញហ្នឹង ចង់ឲ្យការឲ្យហើយ ប្រញាប់ពរចៅ...!"
"អើ អាផុនឯងមានគូដណ្ដឹង គួររៀបការឲ្យហើយទៅ កុំទុកយូរពេក បើអ្ហែងការ ចាំអញទៅកំដរ អញក៏ចង់ទៅផ្ទះដែរ មកសមរភូមិយូរដែរហើយ..."
"សភាពការណ៍មិនល្អសោះហា៎ មេៗខាងលើចរចាគ្នា តែអាខាងក្រោមឯណេះចេះតែលូកលា ន់ រកតែអញសុំច្បាប់ទៅផ្ទះមិនកើ ត..."
"អាផុនអ្ហែងកុំមើលងាយខ្មាំង ខាងតាមាន់ តាក្របី វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ...សុទ្ធតែប្រុងជ ើងការជាប់ វាសាកល្បងវាយយើងប៉ុន្មានដងហ ើយ តែយើងរុញទៅវិញបាន.."
"ណ្ហើយ ! បើវាបាញ់យើង យើងបាញ់វាវិញទៅ កាំភ្លើងមានដូចគ្នាទេ...។ ងាប់នឹងការពារទឹកដី អញមិនស្ដាយទេហា៎ ...។ ហក៎ ស៊ីទេ នំប៉័ង អំណោយអ្នកភ្នំពេញគេយកមកឧបត្ ថម្ភ អញដាក់តាមខ្លួនទុកស៊ីលេងពេល ឃ្លាន... យកមួយដុំស៊ីទៅ! "
ផុនកាច់នំប៉័ងឲ្យខ្ញុំមួយកំ ណាត់ រួចយើងទាំង២នាក់អង្គុយបរិភោ គនំប៉័ងដោយស្ងៀមស្ងាត់ នៅមាត់អូរដែលមានទឹកហូរតិច កំដរដោយសំឡេងសត្វយំចេចចាចពេ ញព្រៃ ។ ហូបនំប៉័ងអស់ ពួកយើងក៏ក្រោកឈរឡើងបម្រុងនឹ ងបន្តដំណើរល្បាតតទៀត តែចៃដន្យអីស្រាប់តែដបទឹករបស ់ខ្ញុំជ្រុះទៅលើដី ខ្ញុំក៏ឱនរើស..។ ភ្លាមនោះស្រាប់តែខ្ញុំលាន់ស ូរសំឡេងវត្ថុអ្វីម៉្យាង "វឺត" ហោះយ៉ាងលឿនកាត់លើក្បាល រួចក៏លឺសូរ "ភុច" ! រំពេចនោះខ្ញុំក្រឡេកមើលអាផុ ន ឃើញវាឈរបើកភ្នែកធំៗ ហើយមានឈាមហូរពីលើថ្ងាសវាមក ដែលនៅចំថ្ងាសរបស់វាមានស្នាម ប្រហោងខ្មៅមូលប៉ុនមេដៃហើយមា នឈាមកំពុងហូរចេញពីប្រហោងនោះ ។ រាងកាយរបស់អាផុនដួលរលំគ្រេង លើទឹកអូរ ។ ដោយមិនបាច់គិតច្រើន គឺអាផុនត្រូវពួកទាហានលបបាញ់ (Sniper) របស់សៀមបាញ់ ។ ពេលនោះខ្ញុំក្រាបចុះ ហើយក្រឡេកមើលទៅក្នុងព្រៃដ៏ក ្រាស់ ក៏ឃើញភាពរញ្ជួយ ហើយលឺសូរសម្រិបជើងជាច្រើនកំ ពុងរត់មក ។ ខ្ញុំទាញកាំភ្លើង AK47 បាញ់រះចូលទៅក្នុងព្រៃ ហើយភ្លាមៗនោះ ក៏មានការបាញ់ឆ្លើយតបពីក្នុង ព្រៃមកវិញ ចំណែកឯអាទាហានលបបាញ់នោះ វាបន្តបាញ់មកខ្ញុំ តែដោយសារតែនៅមាត់អូរមានថ្មត ូចធំរដិបរដុបច្រើន ទើបខ្ញុំអាចក្រាបពួនបាំងក្រ ោយផ្ទាំងថ្មទាំងនោះ គេចផុតពីគ្រាប់កាំភ្លើងពួកវ ាបាន។ ពេលរកទីតាំងសុវត្ថិភាពបានហើ យ ខ្ញុំក៏តម្រង់កាំភ្លើងបាញ់ស ំដៅទៅចំណុចដែលរង្គើ ហើយក៏ឃើញថាមានប្រសិទ្ធិភាព ព្រោះលឺសូរសំឡេងស្រែកអូយៗដោ យក្ដីឈឺចាប់ បញ្ជាក់ថា គ្រាប់ដែលខ្ញុំបាញ់ទៅ គឺមិនខាតអត់ប្រយោជន៍ទេ ប៉ុន្តែខ្ញុំតែម្នាក់ឯងមិនអ ាចទប់ទល់នឹងទាហានសៀមដែលមានច ំនួនច្រើនជាងបានឡើយ ដូច្នេះមានតែត្រូវដកថយជាបណ្ ដោះអាសន្នសិន ។ ទាហានសៀមបាញ់ពីក្នុងព្រៃមកវ ិញយ៉ាងសន្ធាប់ ធ្វើឲ្យខ្ញុំរកដកឃ្លាថយមិនរ ួចសោះ តែពេលខ្ញុំឃើញសាកសពអាផុនដេក ស្លាប់ត្រាំទឹកអូរ ធ្វើឲ្យខ្ញុំរកទៅចោលវាមិនកើ ត ។ សាកសពវានៅឆ្ងាយពីខ្ញុំប្រហែ លតែ ៤ ៥ ម៉ែត្រប៉ុណ្ណោះ ។ ខ្ញុំក៏សម្រេចចិត្តថា មិនដកថយទេ សុខចិត្តនៅប្រយុទ្ធការពារទី តាំងនេះ បើស្លាប់ក៏ស្លាប់ទៅចុះ ។ វិទ្យុទាក់ទង (ICOM) នៅជាប់នឹងខ្លួនវា ហើយខ្ញុំលឺសូរសំឡេងមេបញ្ជាក ារស្រែកសួរតាមអាយកូមដែរ ប៉ុន្តែដោយសារតែគ្រាប់កាំភ្ លើងសៀមបាញ់មកសាចដូចទឹកភ្លៀង ពេក ខ្ញុំមិនអាចរំកិលខ្លួនទៅយកប ានឡើយ ។ ប្រហែលជា ៥ នាទីក្រោយ ស្នូរកាំភ្លើងតូចធំបានលាន់ល ឺពីគ្រប់ទិសទី ទាំងជិតទាំងឆ្ងាយ បញ្ជាក់ថា កងទ័ពសៀមបានបើកការវាយប្រហារ លើគ្រប់គោលដៅទាំងអស់ ។ ប្រមាណជា ១៥ នាទីក្រោយមក ទើបមិត្តរបស់ខ្ញុំមួយក្រុមប ានមកដល់ ហើយក៏ពួកយើងបានប្រយុទ្ធទប់ទ ល់ មិនឲ្យទាហានសៀមឆ្លងអូរមកបាន ឡើយ ព្រោះបើសិនជាពួកវាឆ្លងអូរនេ ះមកបាន គឺវាចូលមកទម្លុះខ្សែត្រៀមរប ស់កងទ័ពយើងហើយ ។ ប្រយុទ្ធគ្នាបានប្រហែលជា ២០ នាទី ស្នូរកាំភ្លើងហាក់ដូចជាថមថយ ប៉ុន្តែទាហាន Sniper របស់សៀមនៅតែបន្តបាញ់មកលើយើង ធ្វើឲ្យយើងពិបាកធ្វើចលនាយ៉ា ងខ្លាំង។ យើងមិនអាចទុកវាឲ្យនៅលបបាញ់ប ែបនេះទេ ។ មិត្តខ្ញុំម្នាក់ ទាញកាំភ្លើង B40 រួចបាញ់សំដៅទៅកាន់ចំណុចដែលយ ើងសង្ស័យថា ជាកន្លែងលាក់ខ្លួនរបស់វា ។ ស្នូរផ្ទុះបានលាន់លឺរញ្ជួយព ្រៃ ហើយស្នូរកាំភ្លើងក៏ស្ងប់ស្ង ាត់ ចំណែកទាហាន Sniper សៀមក៏ស្ងាត់ លែងឃើញបាញ់មកទៀតដែរ ។ ពេលសភាពការណ៍ស្ងប់ស្ងាត់ហើយ ខ្ញុំបានដើរចេញមក ហើយលើកបីសាកសពអាផុនដោយផ្ទាល ់ដៃ ។ ភ្នែករបស់វាបិទមិនជិតឡើយ ស្នាមគ្រាប់កាំភ្លើងប៉ុនមេដ ៃ ធ្លុះប្រហោងលើថ្ងាសរបស់វាធ្ លាយទៅក្បាលខាងក្រោយ ហូរឈាមឡើងស្ងួតទៅហើយ ។ ខ្ញុំព្យាយាមទប់ទឹកភ្នែកមិន ឲ្យស្រក់ចុះ ហើយបីសាកសពវាត្រឡប់ទៅកាន់មូ លដ្ឋានវិញ ។ ពេលមកដល់ទីតាំងឈរជើងវិញ ខ្ញុំបានទុកដាក់សាកសពអាផុនដ ោយយកក្រណាត់.សមកគ្របពីលើ ហើយអុចធូបឧទ្ទិសឲ្យវិញ្ញាណខ ន្ធរបស់វា ។ ពេលរួចរាល់ខ្ញុំក៏ត្រឡប់មកក ាន់ខ្សែត្រៀមជួរមុខវិញ ។ ខ្ញុំបានទទួលដំណឹងថា កងទ័ពសៀមបានបើកការវាយលុកលើគ ្រប់មុខព្រួញទាំងអស់ មិនថា ព្រះវិហារ, ភ្នំទ្រព្យ, វាលឥន្ទ្រីយ៍,..ទេ ប៉ុន្តែកងទ័ពយើងបានរុញច្រាន ទៅវិញ ដោយធ្វើឲ្យពួកវាស្លាប់និងរប ួសរាប់សិបនាក់ ។ សេនាធិការបានបញ្ជាឲ្យយើងត្រ ៀមខ្លួនប្រយុទ្ធជាប់ជានិច្ច ព្រោះពេលនេះមេៗនៅភ្នំពេញនិង បាងកកកំពុងចរចាគ្នា តែមិនអាចធ្វេសប្រហែសបានទេ ។ យប់នោះឯង ខ្ញុំត្រូវឈរជើងយាមនៅខ្សែត្ រៀមជួរមុខ ។ ខ្លួនក្រាបក្នុងរណ្ដៅលេណដ្ឋ ាន ដៃកាន់កាំភ្លើង ភ្នែករំពៃមើលជាប់ជានិច្ច ទោះមេឃងងឹតចាក់ភ្នែកមើលមិនយ ល់អ្វីក៏ដោយ ។ យប់ជ្រៅបន្តិច អាកាសធាតុចុះត្រជាក់បូករួមន ឹងខ្ញុំអស់កម្លាំងពីថ្ងៃពេក ទប់មិនជាប់ ក៏ដេកលង់លក់ទៅ ។ កំពុងតែដេកៗ មិនដឹងថាបានប៉ុន្មានម៉ោងទេ ស្រាប់តែលឺសូរសំឡេងអាផុនវាខ ្សឹបស្រាលៗដាក់ត្រចៀក...
"អាឈឿន អាប្រកាច់ អ្ហែងមកយាម ឬ មកដេក អ្ហែងមើលសៀមវាចូលមកបាញ់ក្បា លអ្ហែងងាប់ឥឡូវហើយ ភ្ញាក់ឡើង!!!"
ពេលនោះខ្ញុំបើកភ្នែកមមីរៗឡើ ង ឃើញអាផុនទាំងសាច់ទាំងឈាម ឈរជំទែងនៅមាត់លេណដ្ឋាន សម្លឹងមើលមកខ្ញុំឥតដាក់ភ្នែ ក ។ ខ្ញុំភ្ញាក់ព្រើត បើកភ្នែកធំៗ ស្រាប់តែរាងកាយវាអន្ដរធានបា ត់ស្រមោលភ្លាមតែម្ដង ។ មេឃភ្លឺល្អះៗទៅហើយ ប្រហែលជាម៉ោង ៥ ឬ ៦ ទាបភ្លឺ ភ្លាមនោះខ្ញុំក្រឡេកមើលមកខា ងមុខ ឃើញទាហានសៀមកំពុងធ្វើចលនាសម ្រុកចូលមក ខ្ញុំក៏ទាញកាំភ្លើងបាញ់រះតែ ម្ដង ។ ឆាកប្រយុទ្ធក៏ផ្ទុះឡើងសារជា ថ្មី ហើយប្រយុទ្ធគ្នាពេញមួយថ្ងៃ ។ ពេលស្ងប់ការប្រយុទ្ធ ខ្ញុំក៏ទទួលបញ្ជាឲ្យវិលមកមូ លដ្ឋានវិញ ។ លោកមេបញ្ជាការបានបញ្ជាឲ្យខ្ ញុំរៀបចំឥវ៉ាន់របស់អាផុន រួចអនុញ្ញាតឲ្យខ្ញុំនាំសាកស ពផុនត្រឡប់មកភូមិកំណើតវិញ ។ ខ្ញុំមិនបាច់រៀបរាប់វែងឆ្ងា យទេ ឪពុកម្ដាយបងប្អូនសាច់ញាតិរប ស់ផុន ព្រមទាំងគូដណ្ដឹងវាដែលបម្រុ ងនឹងរៀបការខែក្រោយនោះ យំសោកបោកខ្លួនយ៉ាងខ្លោចផ្សា រ ។ ខ្ញុំស្រក់ទឹកភ្នែកនឹកស្រណោ ះសម្ដីរបស់វា ដែលនិយាយជាមួយខ្ញុំពេលល្បាត នៅមាត់អូរ ។
ពេលរៀបបូជាសាកសពវា ខ្ញុំបានអុជធូបនិយាយនឹងវាថា
"អាផុន អញអរគុណអ្ហែងហើយ ដែលបានមកជួយអញ អ្ហែងជាមិត្តល្អរបស់អញណាស់ ទោះអ្ហែងស្លាប់ទៅជាខ្មោចក៏ន ៅតែបារម្ភពីអញទៀត អញអរគុណអ្ហែងច្រើនណាស់ សូមឲ្យវិញ្ញាណខន្ធអ្ហែងបានទ ៅកាន់សុខគតិភពចុះ អាសម្លាញ់...."
ខ្ញុំមានមិត្តជិតស្និតម្នាក់ឈ្មោះ ផុន ។ វាជាមិត្តជិតដិតតាំងពីតូច រស់នៅភូមិជាមួយគ្នា រៀនសាលាជាមួយគ្នា ដល់ពេលចូលធ្វើទាហាន ក៏ចូលអង្គភាពជាមួយគ្នាទៀត ។ ពួកយើងមានអនុស្សាវរីយ៍កម្សត
ខែមេសា ឆ្នាំ ២០១១ .....។
ថ្ងៃមួយ ខ្ញុំនិងផុន ត្រូវបានមេបញ្ជាការចាត់ឲ្យដ
"អាឈឿន អញគិតរកសុំច្បាប់មេទៅផ្ទះហើ
"អើ អាផុនឯងមានគូដណ្ដឹង គួររៀបការឲ្យហើយទៅ កុំទុកយូរពេក បើអ្ហែងការ ចាំអញទៅកំដរ អញក៏ចង់ទៅផ្ទះដែរ មកសមរភូមិយូរដែរហើយ..."
"សភាពការណ៍មិនល្អសោះហា៎ មេៗខាងលើចរចាគ្នា តែអាខាងក្រោមឯណេះចេះតែលូកលា
"អាផុនអ្ហែងកុំមើលងាយខ្មាំង
"ណ្ហើយ ! បើវាបាញ់យើង យើងបាញ់វាវិញទៅ កាំភ្លើងមានដូចគ្នាទេ...។ ងាប់នឹងការពារទឹកដី អញមិនស្ដាយទេហា៎ ...។ ហក៎ ស៊ីទេ នំប៉័ង អំណោយអ្នកភ្នំពេញគេយកមកឧបត្
ផុនកាច់នំប៉័ងឲ្យខ្ញុំមួយកំ
"អាឈឿន អាប្រកាច់ អ្ហែងមកយាម ឬ មកដេក អ្ហែងមើលសៀមវាចូលមកបាញ់ក្បា
ពេលនោះខ្ញុំបើកភ្នែកមមីរៗឡើ
ពេលរៀបបូជាសាកសពវា ខ្ញុំបានអុជធូបនិយាយនឹងវាថា
"អាផុន អញអរគុណអ្ហែងហើយ ដែលបានមកជួយអញ អ្ហែងជាមិត្តល្អរបស់អញណាស់ ទោះអ្ហែងស្លាប់ទៅជាខ្មោចក៏ន

No comments:
Post a Comment